ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អនិច្ចា​! គ្រួសារ​កសិករ​ក្រីក្រ​​ ​កើត​​​ទារិកា ​គ្មាន​ស្លឹកត្រចៀក​ ​និង​រន្ធ​ត្រចៀក​​
ថ្ងៃទី ១៤ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 01:28 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 654នាក់)




​បាត់ដំបង ៖ ​រឿង​ដ៏​ចំឡែក​មួយ​បាន​កើតឡើង  ​ព្រមទាំង​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ ​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​សំរាក​នៅក្នុង​មន្ទីរពេទ្យ ​ ដោយសារ​តែមាន​ ទារិកា​ម្នាក់​ដែល​បាន​កើតមក​មាន​កាយសម្បទា​គ្រប់គ្រាន់ ​ ប៉ុន្តែ​ចំឡែក​ត្រង់​ថា​ គ្មាន​ស្លឹកត្រចៀក  និង​រន្ធ​ត្រចៀក​សោះឡើយ​  ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ  ​និង​ក្រុម​គ្រូពេទ្យ​មានការ​ងឿងឆ្ងល់​ជាខ្លាំង​ ។

ហេតុការណ៍​ដ៏​កម្រ​នេះ​បាន​កើតឡើង​នៅក្នុង​ត្រកូល​គ្រួសារ​កសិករ​ក្រីក្រ​មួយ​ដែល​ប្រកបមុខរបរ​ធ្វើ​ចំការ  រស់នៅ​ភូមិ​គគីរ  ឃុំ​ភ្នំព្រឹក  ស្រុក​ភ្នំព្រឹក  ខេត្តបាត់ដំបង  ដែល​ ម្តាយ​ទារិកា​នោះ​មានឈ្មោះ ជួន សុខា ​ អាយុ​២៥​ឆ្នាំ  ព្រមទាំង​មាន​ស្វាមី​ឈ្មោះ ឌុល វុទ្ធី​ អាយុ​២៥​ឆ្នាំ​ដូចគ្នា ដោយ​ស្ត្រី​ជា​ភរិយា​បាន​សម្រាលកូន​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​ សំពៅ​លូន  កាលពី​ថ្ងៃទី​១២  ខែកក្កដា  ឆ្នាំ​២០១៦  វេលា​ម៉ោង​១០​យប់ ។​

​ការភ្ញាក់ផ្អើល​នេះ​គឺ​ដោយសារតែ​ឪពុក ម្តាយ របស់​ទារិកា​ដែល​ទើបនឹង​កើតមក ​មាន​កាយសម្បទា​គ្រប់គ្រាន់  ​ប៉ុន្តែ​គ្មាន​ស្លឹកត្រចៀក ​ និង​គ្មាន​រន្ធ​ត្រចៀក​ទាំងសងខាង​ ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រូពេទ្យ​ និង​ប្រជាពលរដ្ឋ​ដែល​សម្រាក​នៅក្បែ​ខាង​ នាំគ្នា​មក​ចោមរោម​មើល  ព្រមទាំង​បាន​លាន់មាត់​គ្រប់ៗ​គ្នា  ដិ​យ​ការចូលរួម​អាណិតអាសូរ​ ដល់​ទារិកា​ដ៏​អភ័ព្វ​នេះ​។

បុរស​ជា​ឪពុក​ បាន​និយាយថា  ពួកគេ​រៀបការ​៤​ឆ្នាំ​មកហើយ​  ដោយមាន​កូន​២​នាក់ ​កូនប្រុស​ច្បង​អាយុ​ជាង​២​ឆ្នាំ ​ដោយឡែក​សម្រាប់​កូនស្រី​ទើប​កើតមក​បាន​៣​ថ្ងៃ​ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​ មាន​ភាព​ចម្លែក​គ្មាន​ស្លឹកត្រចៀក​ និង​រន្ធ​ត្រចៀក​ ទាំងពីរ​បែបនេះ ដែល​ធ្វើ​ អោយ​គាត់​មាន​ក្តី​អាណិត ​ជាទីបំផុត​មិន​ដឹងថា​ ធំ​ពេញវ័យ​ឡើង​គេ​តូចចិត្ត​និង​វាសនា​ យ៉ាងដូចម្តេច​នោះឡើយ  ហើយ ​ក៏​ទំនងជា​មិនអាច​ស្តាប់​អ្វី​ឮ​ថែម​ទៀតផង  ​ដោយ​នៅពេលនេះ​ គឺ​លោក​ទាល់គំនិត​រក​ផ្លូវ​ណា​ដើម្បី​ជួយ​កូនស្រី​នេះ​បានឡើយ​។

ឪពុក ម្តាយ​ទារិកា​អភ័ព្វ  ​បាន​សំណូមពរ​ដល់​សប្បុរស​ជន​ក្នុង​និង​ក្រៅប្រទេស ​បើសិន​ដឹងថា​ មាន​មន្ទីរពេទ្យ​ណា​អាច​វះកាត់​ព្យាបាល​ត្រចៀក​បាន​សូម​មេត្តាជួយ​ដល់​កូនស្រី ​និង​គ្រួសារ​គាត់​ផង​ពីព្រោះ​ពួកគាត់​គ្មាន​លទ្ធភាព រ​ក​កន្លែង​វះកាត់​ព្យាបាល​នោះទេ ​ដោយសារតែ​បញ្ហា​កង្វះខាត​ក្នុង​ជីវភាព ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ