ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រថយន្ត​​ដឹក​អ្នក​ដំណើរ​ប្រភេទ​ ៤៥​កៅអី​ គេច​ពី​ម៉ូតូ​ជ្រុល​វេ​ចង្កូត​ធ្លាក់​ប្រឡាយ
ថ្ងៃទី ១៤ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 01:19 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 708នាក់)




ឧ​ត្ត​រ​មានជ័យ​ ៖ រថយន្ត​​៤៥​កៅអី​ មួយ​គ្រឿង ​​​​បើកបរ​គេច​ពី​ម៉ូតូ​ ​​មួយ​គ្រឿង​ ​កំពុង​បើក​ខាងមុខ ​ជ្រុល​ចង្កូត​ជ្រុល​ធ្លាក់​ប្រឡាយ​ទឹក​ តែមិន​បង្ក​ឲ្យ​មាន​​របួស​ដល់​មនុស្ស​ទេ។ ឧបទ្ទវហេតុនេះ បានកើតឡើង​ នៅវេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃទី​១៣ ​ខែកក្កដា ឆ្នាំ​២០១៦​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨ ​ស្ថិតនៅ​ក្នុងភូមិ​អូរ​ពក សង្កាត់​កូន​គ្រៀល ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ​បង្ក​ឡើង​ ដោយ​ខ្លួនឯង។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា​ ​អ្នកបើកបរ​រថយន្ដ​​ជួប​គ្រោះថ្នាក់នេះ ​មាន​ ​ឈ្មោះ ស្រី  នាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ​បាន​បើករថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ​៣B-៦៩៨៤ ជា​ប្រភេទ​ដឹក​អ្នកដំណើរ ​ចំណុះ​៤៥​កៅអី ​ទិសដៅ​ពី​ជើង ​ទៅ​ត្បូង លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ ​រថយន្ត​បាន​គេច​ពី​ម៉ូតូ ១​គ្រឿង​កំពុង​បើក​ខាងមុខ ក៏​វេចង្កូត​ជ្រុល​ធ្លាក់​ប្រឡាយ​ទឹក​តែម្តង​។​សមត្ថកិច្ច​ ​ បានអោយដឹងថា ករណីនេះ ​មិន​បង្ក​ ឲ្យ​មាន​របួស​ដល់​មនុស្ស​ទេ​(​បើកបរ​ម្នាក់ឯង​)៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ