ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អាជ្ញាធរ​មីន​កម្ពុជា ​៖ ​មន្ដ្រី​ស៊ីម៉ាក់​ត្រូវ​លើក​កំពស់​ការប្រុងប្រយ័ត្ន ​ចំពោះ​ការ​បំពេញ ​បេសកកម្ម​របស់ខ្លួន​​​
ថ្ងៃទី ១៤ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 01:13 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 625នាក់)




ស្ទឹងត្រែង​ ៖ ​អាជ្ញាធរ​មីន​កម្ពុជា  ​បាន​រំលឹក​ឲ្យ​កំលាំង​ បោសសំអាត​មីន​កំពុង​ធ្វើ​សកម្មភាព ​នៅតាម​មូលដ្ឋាន​នានា ត្រូវ​លើក​កំពស់​ការប្រុងប្រយ័ត្ន ​ចំពោះ​ការ​បំពេញ ​បេសកកម្ម​របស់ខ្លួន​  ក្នុងការ​រុករក​គ្រាប់​រំដោះ​ផ្ទៃដី  ជូន​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចំការ ​  ដើម្បី​បញ្ច្រាស​ឲ្យ​ផុត​ពី​ការ​គ្រោះថ្នាក់​ដោយសារ​គ្រាប់​ដែល​នៅសល់​ពី​សង្គ្រាម​។

លោក​ លី ធុច​ ទេសរដ្ឋមន្ត្រី​ និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​មីន​កម្ពុជា​ ​ថ្លែង​ក្នុង​ពិធី​ចុះសួរសុខ​ទុក្ខ​កង​កំលាំង​បោសសំអាត​មីន​ និង​កាកសំណល់​សល់​ពី​សង្គ្រាម​នៅ​ឃុំ​ព្រះ​រំកិល ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង កាលពី​​ថ្ងៃទី​១៣ ​កក្កដា​ ឆ្នាំ​២០១៦ ​ ។


​​អាជ្ញាធរ​មីន​កម្ពុជា​ ​បាន​បន្ដថា ​ដោយសារ​ប្រទេស​កម្ពុ​ជា​ មាន​សង្គ្រាម​បាន​បន្សល់ទុក នូវ​គ្រាប់​មិនទាន់​ផ្ទុះ​កប់​នៅក្នុង​ដី ​មាន​បរិមាណ​ច្រើន បណ្តាល​ឲ្យ​កសិករ​បាត់បង់​ដីធ្លី ​ហើយ​ខ្លះ​បាន​ក្លាយជា​ជនពិការ ​ដូចនេះ​ តម្រូវ​ឲ្យ​យើង​រួម​បោសសំអាត​កាកសំណល់​ទាំងនេះ​។

លោក​ទេសរដ្ឋមន្ត្រី​ បានស្នើ​ឲ្យ​កំលាំង​មជ្ឈមណ្ឌល ​ដែល​កំពុង​បំពេញបេសកកម្ម​នេះ  ត្រូវ​បង្កើន​សុវត្ថិភាព​ ទទួលខុសត្រូវ​លើ​ការងារ​របស់ខ្លួន ​ដើម្បី​ធ្វើ​ឲ្យ​សកម្មភាព​រំដោះ​ផ្ទៃ ​ ដី​ជូន​ប្រជាពលរដ្ឋ​ទទួល​បាន​ជោគជ័យ​ និង​មាន​ប្រសិទ្ធភាព​។​បងប្អូន​យើង​ដែល​ធ្វើការ​ជាមួយ​គ្រាប់រំសេវ​នេះ ​ចំណុច​សំខាន់​ចាប់ផ្តើម​ពី​សុវត្ថិភាព​អាទិភាព​សុវត្ថិភាព​បងប្អូន ​​ទី​១.​មាន​សម្ភារៈ​ល្អ​ប្រើប្រាស់ បច្ចេកទេស​ដែល​យើង​បាន​សរសេរ​ ជា​លាយ​លាក់​អក្សរ​បាន​ច្បាស់លាស់ ​ ដើម្បី​ជា​សុវត្ថិភាព ​ចំបង​របស់​បងប្អូន​យើង​ដែល​ធ្វើការ​ប្រចាំថ្ងៃ ​នៃ​ការ​ដោះ​មី​ម​នេះ​ក៏ដូចជា​សុវត្ថិភាព ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​។

លោក​វរៈ​សេនី​យ៍ត្រី ចាន់ ថន ​មេបញ្ជាការរង​កង​បោសសំអាត​មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ​លេខ​៦០៣​មានប្រសាសន៍ថា ​ក្រុម​បោស​សំអាត​បាន​ប្រើ​កំលាំង​១៣៥​នាក់ ​រុករក​គ្រាប់​លើ​ផ្ទៃដី​ដែល​ប្រជា​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល​ក្នុង​នោះ​ប្រទះឃើញ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​ជាច្រើន​គ្រាប់ ហើយ​គ្រាប់​ទាំងនោះ​ជា​គ្រាប់​បាន​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម​ក្នុង​ទសវត្ស ​​ឆ្នាំ​៧០​។

លោក​មេ​បញ្ជាការ​រង​ បញ្ជាក់ថា រាល់​ការ​ចុះ​បោសសំអាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ​កប់​ក្នុង​ដី​ក្រុម​ការងារ​បាន​អនុវត្ត​ទៅតាម​បច្ចេកទេស ​និង​បាន​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ ​មុន​ចុះ​ធ្វើ​ប្រតិបត្តិការ​ពេល​ចេញ​ប្រតិបត្តិការ​គឺ​មាន​មេកង​មេក្រុម ​ត្រូវ​ត្រួតពិនិត្យ​សម្ភារៈ​ទាំងអស់ ដែល​បំពាក់​ឲ្យ​ដូចជា ​P B E ដែល​ហៅថា​ អាវ​ក្រោះ​នេះ​ មួក​សុវត្ថិភាព​និង​សម្ភារៈ​ផ្សេងៗ​ទៀត ដើម្បី​សុវត្ថិភាព​ខ្លួនឯង គឺ​យើង​យកតែ​ម៉ាស៊ីន​ណា​ល្អ​បំផុត ចូល​មក​កន្លែង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ការ​បោសសំអាត​មីន នេះ​យើង​ធានា​បាន​១០០% ដោយសារ​យើង​មាន​ជំនាញ​ពិតប្រាកដ​។

សូមបញ្ជាក់ថា​ ក្រុមការងារ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កង​កំលាំង​រក្សា​សន្តិភាព​បោសសំអាត​មីន​និង​កាកសំណល់​ពី​សង្គ្រាម​បាន​មក​រុករក​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ឃុំ​ព្រះ​រំកិល​មាន​រយៈពេល​ជិត​២​ខែ​មក​ហើយ រំដោះ​ផ្ទៃដី​ជូន​ប្រជាពលរដ្ឋ​បាន​ជាង​២​លាន​២៥០​ម៉ឺន​ម៉ែត្រ​ការេ ​ រក​ឃើញ​គ្រាប់​ប្រភេទ ​BLU ២៤​ចំនួន​១៨​ គ្រាប់ និង​BLU៤២​ចំនួន​៧៨​គ្រាប់ ​អំបែង​១០២០​ដុំ​ និង​ធ្វើការ​កំទេច​ចោល​នៅ​ប្រភេទ​គ្រាប់​ដែល​ខូច​ទ្រង់ទ្រាយ​ដើម​មិនអាច​ចល័ត​បាន​ចំនួន​២១​គ្រាប់​៕                                                                                                                
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ