រយៈពេល ៦ខែឆ្នាំនេះ ឥណទាន ធនាគារអេស៊ីលីដា កើនឡើង៨ភាគរយ 
                                    
                                    
                                        
                                      
                                               
                                    
                                        
                                        
	 
	ភ្នំពេញ ៖  ឥណទានរបស់ធនាគារអេស៊ីលីដា ភីអិលស៊ីនៅរយៈពេល ៦ខែនេះទទួលបានកំណើនប្រាក់កម្ចី សរុបប្រមាណ ២៦៤៧លានដុល្លារអាមេរិក ធៀបកាលពីឆ្នាំមុនមានកំណើន ៨% ។ 
	លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ី បានថ្លែងនៅថ្ងៃទី១៣ខែកក្កដានេះ ឥណទានសរុបរបស់ធនាគារអេស៊ីលីដានៅរយៈពេល៦ខែដើមឆ្នាំ២០១៦នេះមានចំនួន ២៦៤៧.៥៧ដុល្លារអាមេរិក និងធៀបកាលពីឆ្នាំ២០១៥មានចំនួន២៤៥៣.៩លានដុល្លារអាមេរិកមានកំណើន ៨%។
	
	លោកបណ្ឌិត បាបន្តថា នៅឆ្នាំ២០១៦នេះអ្នកត្រូវការឥណទាននៅតែមានកំណើនដោយសារតែតម្រូវខាង វិស័យកសិកម្មកំពុងតែមានតម្រូវការនៅឡើយហើយបើធៀបកាលពីចុងឆ្នាំ២០១៥កសិករជួបបញ្ហារាំងស្ងួតខ្លះទើបធ្វើឲ្យអ្នកខ្ចីលុយពីធនាគាររៀងធ្លាក់ចុះបន្តិច។
	
	លោក បានអះអាងថា  សម្រាប់ឆ្នាំ២០១៦នេះកម្ពុជាយើងមានភ្លៀងធ្លាក់ច្រើន ហើយកសិករត្រូវការឥណទានច្រើន។ឥណទានរបស់ធនាគារអេស៊ីលីដា ដែលធ្វើច្រើនជាងគេនៅឆ្នាំ២០១៦នេះមានឥណទានពាណិជ្ជកម្មសេវាកម្មនិងការនាំចេញស្មើនឹង៣៩.៤%  ដោយសារតែការនាំចេញមានតម្រូវការខ្ពស់នៅឡើយ មានកៅស៊ូអង្ករនិងគ្រប់ធញ្ញជាតិ ផ្សេងៗ។
	
	ចំណែកឥណទានកសិកម្មរយៈពេល៦ខែដើមឆ្នាំ២០១៦នេះ ធនាគារអេស៊ីលីដានេះមានចំនួន៥៨០ .២៣លានដុល្លារស្មើនឹង២១.៩២%នៃឥណទានសរុបហើយបើធៀបកាលពីឆ្នាំ២០១៥មានចំនួន ៤២១.៨០ លានដុល្លារស្មើនឹង ១៨% នៃឥណទានសរុប។
	
	លោក បានបញ្ជាក់ទៀតថា មូលហេតុដែលផ្តល់ឥណទាននេះដោយសារតែតម្រូវការនាំចេញនិងនាំចូលទំនិញមានតម្រូវការច្រើនក្នុងនោះ ទំនិញកសិកម្មកៅស៊ូនិងស្រូវអង្ករជាដើម។ ធនាគារអេស៊ីលីដា ភីអិលស៊ី ក្រៅពីផ្តល់ឥណទានលើប្រាក់កម្ចីនិងប្រាក់បញ្ញើ ទៅអតិថិជននោះគឺ មានសេវាកម្មជាច្រើន ក្នុងនោះឥណទានសម្រាប់ សហគ្រាសខ្នាត តូច និងមធ្យមមាន៨០% នៃឥណទានសរុប។ចំណែកឥណទានផ្នែកកសិកម្មវិញមាន២០%នៃឥណទានសរុបដែលមានទឹកប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិក៕
	 
	ដកស្រង់ ៖ ពីគេហទំព័របាយ័ន