បាត់ដើមឈើ បិទផ្លូវជាតិលេខ១១ កកស្ទះចរាចរណ៍ជិត២ម៉ោង
ព្រៃវែង ៖ ភ្លៀងលាយឡំ នឹងខ្យល់កន្ទ្រាក់ បាក់ដើមឈើ បិទផ្លូវជាតិលេខ ១១ កកស្ទះចរាចរណ៍ ជិត២ម៉ោង គេមិនឃើញមានអាជ្ញាធរណាម្នាក់ មកកាប់ដើមឈើ យកចេញពីផ្លូវនោះទេ កុំតែបានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ចុះកាប់មែកឈើយកចេញខ្លះ ទើបធ្វើចរាចររួច តែរថយន្តតូចៗ ។
ហេតុការណ៍ បាត់ដើមសង្កែកាត់ផ្លូវនេះ បានកើតឡើងកាលពីវេលាម៉ោង ម៉ោង០២ និង២០នាទី ថ្ងៃទី០១ ខែ កក្កដា ឆ្នាំ ២០១៦នេះ នៅលើផ្លូវជាតិលេខ១១ ស្ថិតក្នុងភូមិដូងឃុំបាបោង ស្រុកពាមរក៍ខេត្តព្រៃវែង។
ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ នាំគ្នារអ៊ូថា ដើមឈើសង្កែធំ បានបាក់កាត់ផ្លូវថ្នល់ជាតិ ជាច្រើន ម៉ោង ហើយ គេមិនឃើញមានអាជ្ញាធរណាម្នាក់ ចេញមុខមកកាប់យកចេញ ដើម្បីសម្រួលចរាចរ ឲ្យបានឆ្លងកាត់នោះឡើយ ។ អ្នកធ្វើដំណើរ ឆ្លងកាត់ ទ្រាំមិនបានក៏នាំគ្នាខ្ចីកាំបិត អ្នកស្រុកកាប់មែកតូចៗ ចេញទើប អាចចរាចរបាន តែចរាចរបានតែឡានតូច នឹងម៉ូតូតែប៉ុណ្ណោះ៕