ឃើញបុរសម្នាក់ ដេកស្លាប់ នៅមុខផ្ទះ អាជីករវេលុយ បង្កការភ្ញាក់ផ្អើលទាំងព្រឹក
បាត់ដំបង ៖ ប្រជាពលរដ្ឋ បានប្រទះឃើញជនអនាថាម្នាក់ដេកស្លាប់ នៅមុខផ្ទះអាជីវកររកស៊ីវេលុយ(វីង) បង្ករការភ្ញាក់ផ្អើល នៅវេលាម៉ោង៥ និង ៣០នាទីនាព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០១៦ ខណះដែលពួកគាត់ បានបើកទ្វារកស៊ីហើយ ឃើញសាកសព មិនដឹងថាស្លាប់ពីពេលណានោះទេ។
ជនអាណាថា រូបនេះ ត្រូវបានគេស្គាល់ឈ្មោះ សា វឿន ភេទប្រុសអាយុ២៣ឆ្នាំ ជាទូទៅគេតែងតែតែងតែឃើញដើរទៅមកនៅតាមផ្លូវឫផ្សារ ដោយគ្មានគោលដៅនោះទេ ត្រូវបានដេកស្លាប់នៅមុខផ្ទះអាជីករវេលុយ (វីង) ស្ថិតនៅក្នុងក្រុមទី៤ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង។
ក្រោយពីសមត្ថកិច្ចចុះត្រួតពិនិត្យ សន្និដ្ឋាន ថា សពជនអាណា ថារូបនេះ គឺបណ្តាលមកពីសុខភាពទ្រុឌទ្រោម ផ្នែកសុខភាពខ្លាំង ទើបឈានទៅរកភាពបាត់បង់ជីវិតពុំមានពាក់ព័ន្ធ និងអំពើឃាតកម្មនោះទេ រហូតដល់ម៉ោង៨ និង ២០នាទីសមត្ថកិច្ចបានយកសាកសពទៅទុកនៅវត្តបច្ឆា រងចាំបងប្អូនសាច់ញាតិ តែបើគ្មានទេសាកសព និងត្រូវបូជាតែម្តង៕