គ្មានសមត្ថកិច្ចភាព រកស៊ីចិញ្ចឹមប្រពន្ធ-កូន សម្រេចចិត្ត ចង.ក សម្លាប់ខ្លួន
ឧត្តរមានជ័យ ៖ បុរសម្នាក់សម្រេចចិត្តចង ក សម្លាប់ខ្លួន ចោលកូនតូចៗ២នាក់ បន្ទាប់ពីអស់សង្ឃឹមក្នុងជីវិតដោយគ្មានសមត្ថភាពរកស៊ីចិញ្ចឹមគ្រួសារបាន ។ ករណីនេះ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិនិងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
បុរសគិតខ្លីរូបនេះ បាន ឈ្មោះ សុំ កប ភេទប្រុស អាយុ២៣ឆ្នាំ បានយកខ្សែគោ ចងនឹងដំបូលផ្ទះរបស់ខ្លួន រួចសម្រេចចិត្ត ចងកសម្លាប់ខ្លួនតែម្ដង។ ប្រពន្ធបុរសគិតខ្លី រូបនេះ មាន ស្ត្រីឈ្មោះ តុន ចាន់ឌី អាយុ២០ឆ្នាំ បានអោយដឹងថា ពួកគាត់បានរៀបការជាមួយគ្នា៦ឆ្នាំហើយ និងមានកូន២នាក់ ដោយកូនប្រុសបង អាយុ២ឆ្នាំ និងកូនប្អូនអាយុ៦ខែ ហើយការឈានដល់ថ្នាក់ចង.កនេះ គឺមិនមានបញ្ហាអ្វីនោះទេ រហូតដល់ថ្ងៃកើតហេតុក៏ស្រាប់តែឃើញចងកតែម្តង។
តាមលោកពូ ហែម សារឿន អាយុ៤៧ឆ្នាំ អ្នកមី ម៉ានិមល អាយុ៤០ឆ្នាំ ត្រូវជាឪពុកម្តាយសពបានអោយដឹងថា តាំងពីពួកកូនៗ បានគ្នាជាប្តីប្រពន្ធជនរងគ្រោះធ្លាប់បានប្រើប្រាស់គ្រឿងញៀន ក្នុងខណះពេលឡើងទៅទឹកដីថៃស្ពាយឈើក្រញូង រហូតដល់ជិតមួយឆ្នាំមុនពេលចង ក សម្លាប់ខ្លួន ជនរងគ្រោះមិនបានទៅទេ ដោយមានសតិមិនប្រក្រតី ដោយសារដាច់ជាតិថ្នាំញៀន តាំងពីមានសតិមិនសូវប្រក្រតីមកជនរងគ្រោះមិនបានជួយរកលុយផ្គត់ផ្គង់ចិញ្ចឹមកូនៗនិងប្រពន្ធ មិនត្រឹមតែមិនជួយប្រពន្ធកូនថែមទាំងវាយកំទេចទ្រព្យក្នុងផ្ទះ នៅសល់តែសំបកផ្ទះដោយមានដំបូលធ្លុះធ្លាយ ភ្លៀងមកគ្មានកន្លែងជ្រកនោះទេ គឺនាំគ្នាដេកនៅតែនិងចង្ក្រានបាយប៉ុណ្ណោះ៕