ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ស្លាប់​៤​នាក់​របួសធ្ងន់-​ស្រាល​៥​នាក់​​ គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១២​ខែកក្កដា​ ​
ថ្ងៃទី ១២ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 05:58 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 679នាក់)



 

ភ្នំពេញ ៖​ ​ហេតុការណ៍​ ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក ( យប់​៤​លើក ) បណ្តាលអោយ​មនុស្ស​ស្លាប់​៤​នាក់ (​ស្រី ១​នាក់ ) ​រងរបួស​ធ្ងន់​៤​នាក់​( ប្រុស ) និង​របួសស្រាល ១​នាក់ ( ប្រុស )


 

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៣​គ្រឿង រួមមាន ម៉ូតូ​ចំនួន​៧​គ្រឿង​រថយន្ត​ធុន​តូច ចំនួន ១​គ្រឿង និង​រថយន្ត​ធុន​ធំ ចំនួន ៥​គ្រឿង ។​ សូម​បញ្ជាក់​ថា​ របាយ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍នេះ​ ( គិត​ចាប់ពី​ម៉ោង ១៤ ថ្ងៃទី​១១ ​ខែកក្កដា ដល់​ម៉ោង ១៤ ថ្ងៃទី​១២​ ខែកក្កដា ឆ្នាំ​២០១៦ )

របាយ​ការណ៍ ​បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ៖ ​​ល្មើស​ល្បឿន​៥​លើក ( ស្លាប់​១​នាក់ ) , ស្រវឹង ១​លើក (​ស្លាប់ ១​នាក់​) ,​មិន​ប្រកាន់​ស្តាំ ​១​លើក ( ស្លាប់​១​នាក់ ), និង​បត់​គ្រោះថ្នាក់ ១​លើក ( ស្លាប់​១​នាក់ )​។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៦​នាក់ ( យប់​២​នាក់ ) ។​ គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ៖ ផ្លូវជាតិ ចំនួន ៦​លើ និង​ផ្លូវ​ខេត្ត -​ក្រុង ចំនួន ២​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៤​លើក រថយន្ត​ធុន​តូច​១​លើក និង​រថយន្ត​ធុន​ធំ ចំនួន ៣​លើក ។​


 

របាយការណ៍​ បានបន្ដ​ទៀ​តថា​ ខេត្ត​រាជធានី​ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ៖ ​ខេត្តក្រចេះ ២​លើក ស្លាប់ ២​នាក់ ខេត្តស្វាយរៀង​២​លើក ស្លាប់ ១​នាក់ និង​ខេត្តបន្ទាយមានជ័យ ១​លើក ស្លាប់ ១​នាក់ ។

​​របាយការណ៍​ ដដែល​បាន​ បញ្ជាក់​ទៀត​ថា​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែ​ល​ ល្មើស​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​៣៨៦៦​គ្រឿងក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​១៦៥៥​គ្រឿង​ និង​ពិន័យ​សរុប​២២១១​គ្រឿង​។​នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ​ចេញផ្សាយ​ ​​នៅ​​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ