ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ទីតាំង​ផលិត​គុយទាវ​​​គ្មាន​ច្បាប់​មួយ​កន្លែង​​ ​ត្រូវ​បាន​សមត្ថកិច្ច​ ចុះបិទ​​​​ ​​សង្ស័យ​មាន ​សារធាតុ​បូរ៉ា​ក់​
ថ្ងៃទី ១២ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 05:48 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 704នាក់)





សៀមរាប ៖  ​ទីតាំង​ផលិត​គុយទាវ​គ្មាន​ច្បាប់​ និង​គ្មាន​អនាម័យ​កន្លែង​បាន​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​មន្ទីរ​សិប្បកម្ម ​និង​ឧស្សាហកម្ម​ ចុះបង្ក្រាប​បន្ទាប់ពី​ពិនិត្យ​ទៅ​សង្ស័យ​មាន​ជាតិគីមី​(​សារធាតុ​បូរ៉ា​ក់​)​។

​ប្រតិបត្តិការ​នេះ​ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១២ ​ខែកក្កដា​ ឆ្នាំ​២០១៦​ ស្ថិតនៅ​ក្នុងភូមិ​វត្ត​បូព៌​ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​ ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។

​​ម្ចាស់​​អាជីវកម្ម​ខាងលើ​ ឈ្មោះ​អ៊ី ង៉ិ​ក ភេទ​ស្រី អាយុ​ជាង​៥០​ឆ្នាំ ​រស់នៅក្នុង​ទីតាំង​ខាងលើ​។

លោ​ក​វរសេនីយ៍ឯក សឿន សេន នាយ​កា​រិ​យា​ល័យ​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ឲ្យ​ដឹង ​នៅ​រសៀល​ថ្ងៃទី​១២​នេះ​ថា​ បន្ទាប់ពី​មាន​សេចក្តីរាយ​ការណ៍​ពី​ប្រជាពលរដ្ឋ​ថា​ ទីតាំង​ផលិត​គុយទាវ​ខាង​លើ​ផលិត​គុយទាវ​ដោយ​គ្មាន​អនាម័យ​នោះ​កម្លាំង​របស់​លោក​បា​ន​ស​ហ​ការ​ជាមួយ​ខាង​មន្ទីរ​សិប្បកម្ម ​និង​ឧស្សាហកម្ម​ខេត្ត​ ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជាបន្ទាន់​ភ្លាម​នោះ ​ឃើញថា ​អត់​មានច្បាប់​រួច​ទៅហើយ​។​

លោក​បន្តថា​ ក្នុងពេល​ត្រួតពិនិត្យ​ក្រៅពី​រកឃើញថា​ មិនមាន​ច្បាប់​អនុញ្ញាត ទីតាំង​មួយ​នេះ​គឺ​គ្មាន​អនាម័យ​ និង​សង្ស័យ​មាន​សារធាតុ​បូរ៉ា​ក់ទៀត​ផង​។​ព្រោះ​ការ​ធ្វើ​ពិសោធន៍​បឋម​រប​ស់​ម​ន្ត្រី​កាំកុង​ត្រូល​គេ​បាន​ សង្ស័យថា​ ការផលិត​គុយទាវ​របស់​ម្ចាស់​សិប្បកម្ម​ខាងលើ​មាន​សារធាតុ​បូរ៉ា​ក់​ខ្ពស់​។


​លោក​បន្តថា​ ពេលនេះ​ សមត្ថកិច្ច​គ្រាន់តែ​សម្រេច​បិទ​ទីតាំង​ខាងលើ​ជា​បណ្ដោះអាសន្ន ​នាំ​ម្ចាស់​ឈ្មោះ​ អ៊ី ង៉ិ​ក ភេទ​ស្រី​អាយុ​ជាង​៥០​ឆ្នាំ​យក​ទៅ​សាកសួរ​ និង​ផាកពិន័យ​សិន​ចំណែក​ចំណាត់ការ​បន្ទាប់​យ៉ាងណា​គឺ​រង់ចាំ​លទ្ធផល​ពិសោធន៍​ជា​ផ្លូវការ​ចេញមក​សិន​។ យោងតាម​មាត្រា​៦៣​ស្តីពី​ច្បាប់​គ្រប់គ្រង​គុណភាព​ និង​សុវត្ថិភាព​អាច​ពិន័យ​ពី​៥​លាន​រៀល​ទៅ​១០​លាន​រៀល​។​ប្រសិនបើ​លទ្ធផល​ពិនិត្យ​រក​ឃើញថា​មាន​សារធាតុ​គីមី​ហាមឃាត់​មែន​នោះ​នឹងត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។

​សូមបញ្ជាក់ថា ទីតាំង​ផលិត​គុយទាវ​ខាងលើនេះ ​មាន​រយះពេល​ជាង​១០​ឆ្នាំ ​មកហើយ​ក្រៅពី​គ្មាន​ច្បាប់​អនុញ្ញាត​គេ​ឃើញ​ការផលិត​នោះ​គ្មាន​អនាម័យ​ទាល់តែសោះ​ជាក់​ស្តែង​ទីតាំង​សុទ្ធតែ​ភក់ជ្រាំ​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ