ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
បទល្មើស​នេសាទ​​​​ ​​កើនឡើង​មាន​​ព្រោង​ព្រាត​ ​នៅ​លើ​ផ្ទៃ​​បឹង​ទន្លេ​សាប​​​ខេត្ត​កំពង់ឆ្នាំង​ នារដូវ​​​ទឹក​ដំឡើង​ ​
ថ្ងៃទី ១២ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 04:04 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 866នាក់)





កំពង់ឆ្នាំង​ ៖ ​​​បទល្មើស​នេសាទ​​​គ្រប់​ប្រភេទ​ ​កើតមាន​​លើផ្ទៃ​បឹង​ទន្លេសាយ​​ យ៉ាង​ព្រោង​ព្រាត នា​រដូវ​ទឹក​ឡើង ​​​​ជាក់ស្ដែង​ ​​គ្រាន់​តែ​​​រយៈពេល​​១​ថ្ងៃ​ សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើការ​រុះរើ​កាប់​បំផ្លាញចោល​​ឧបករណ៍​បទល្មើស​នេសាទ​ ​មាន​របាំង​​​រាំង​ផ្ចិត​កាត់​​ព្រែក​ ចំនួន​១៨​កន្លែង ​ មាន​ប្រវែង​៤០០​ម៉ែត្រ​ លប​២៦​លប ​លូ​៦​ បង្គោល​៤៦០​ដើម ​រួម​នឹង​ឧបករណ៍​ទំនើប​មាន​លប​ប្រើស​១០០​ចំនួន​១១​គ្រឿង។

សមត្ថកិច្ច​ចម្រុះ​ ស្ថិត​ក្នុង​ការ​បង្ក្រាប​បាន ​អោយដឹងថា ​ការបង្ក្រាប​ធ្វើឡើង​ ចាប់ពី​ថ្ងៃទី​១២​ កក្កដា​២០១៦ ​ កំលាំង​ចម្រុះ​ផ្នែក​រដ្ឋបាល​ជលផល ​កំពង់​ប្រាសាទ​ ​​ រួម​នឹង​សង្កាត់រដ្ឋបាល​ជលផល យោធា ស្រុក​ សហគមន៍​នេសាទ​សរុប​២០​នាក់​ មធ្យោបាយ​ធ្វើ​សកម្មភាព​កាណូត​ជ័រ៤​គ្រឿង​ នៅ​ចំណុច ​ព្រែក​ត្រប់ ព្រែក​កំពង់​បា​ស្រូវ  ព្រែក​ខ្លែង​ក្រូច ​ ព្រែក​ប្រ​ចាន់  ព្រែក​អន្លុង​អក រួម​នឹង​ រ​បាំងសាច់​អួន​ដាក់​តាម​ដង​ទន្លេ ​ផងដែរ ។  

​លោក ​ឃីម ​ឡុង​ នាយផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ប្រាសាទ​ បានអោយដឹងថា​ ការចុះ​បង្ក្រាប​នៅ​ពេលនេះ​គឺ ធ្វើការ​ទប់ស្កាត់​ការ​ដាក់​របាំង​រាំង​ភ្ជិត ​ពោះ​ព្រែក ​ខ​ណះ​ដែល​ទឹក​កំពុង​ឡើង​ខ្លាំង​ហើយ​ត្រី​ ក៏​​ត្រូវ​ចូល​រក​កន្លែង​ពង​កូន​ផងដែរ​ ។ ក្នុងនោះ​ត្រូវ​ការពារ​ព្រៃ​លិ​ចទឹក​អោយ​បាន​ល្អ​វា​ជា​កន្លែង ​សម្រាប់​សត្វ​គ្រប់​ប្រភេទ​រស់នៅ ​និង​បន្ត​ពូជ  ។

ក្នុងនោះ​ផងដែរ​លោកនាយ​ផ្នែក​រដ្ឋ​បាល​ ជល​ផល​កំពង់ឆ្នាំង​ បាន​ធ្វើការ​សំណូម ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​លោក​មាន​មុខរបរ​នេសាទ​ត្រូវ​គោរព​ច្បាប់​ស្តីពី​ជលផល​ពិសេស​សូម​ចូលរួម​អនុវត្តន៍​គោលនយោបាយ​៧​ ចំណុច​របស់​ ​ប្រមុខ​រាជរដ្ឋាភិបាល​ កុំ​ចាប់​ត្រី​ នៅ​ក្នុងរ​ដូ​វត្រី​ពង​កូន​ នូវរដូវ​ទឹក​ដំឡើង ​ដើម្បី​ការពារ​និរន្តរភាព ​ពូជ​ត្រី ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ និង​បាន​កាត់​ បន្ថយ​​ជីវភាព​ក្រីក្រ​ និង​បង្កើន​ជីវភាព​រស់នៅ​រ​បស់​បង​ប្អូន​ប្រជាពលរដ្ឋ​អោយ​មាន​ភាពល្អ​ប្រសើ​រ​ផងដែរ​៕

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ