ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រោងចក្រ​ផលិត​​​​ក្ដា​បន្ទះ ​​របស់​ក្រុមហ៊ុន «​អង្គរ​ប្លាយ​វូដ​​» រង​ការរិះគន់​​ថា ​​ដឹកឈើ​ខុស​ច្បាប់​ មក​ផលិត
ថ្ងៃទី ១៣ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 01:02 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 745នាក់)




កំពង់ធំ ​ ៖ ​រោងចក្រ​កិន​ឈើធ្វើ​ក្ដារ​បន្ទះ របស់​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ ដែល​ស្ថិតនៅ​ម្ដុំ​ផ្លូវបំបែក​ ទៅ​ខេត្ត ព្រះវិហារ ត្រង់​​​ភូមិ​ថ្នល់​បំបែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ​ខេត្ត​កំពង់ធំ ​បាន​និង​កំពុង​ទទួលរង​ការ​រិះគន់​ថា បាន​ដឹក​ឈើ​ខុសច្បាប់​ចូល​មក​ផលិត​ ពុំ​អនុវត្ត​តាមច្បាប់​អនុញ្ញាត​​នោះ​ទេ។ ចំណែក​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ដែល​នៅ​ក្បែរ​រោងចក្រ​នេះ ហាក់​ដូចជា​គ្មាន​ចំណាត់ការ​អ្វី​នោះ​ឡើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់ថា ជា​ការ​ត្រូវរ៉ូវ​គ្នា។

យោង ​តាម​ប្រភព​ព័ត៌មាន ពី​សមត្ថកិច្ច​នៃ​ស្ថាប័ន​ខ្លះ ដែល​បាន​ឃើញ​ច្បាប់​អនុញ្ញាត​ និង​ឈើ​​នៅ​ក្នុង​រថយន្ត​ធុន​ធំ ដឹក​ចូល​រោងចក្រ​នេះ បាន​អះអាង​ថា ជា​ប្រភេទ​ឈើ​ហ៊ុប​មូល ដែល ​មាន​ទំហំ​មុខកាត់​ពី​៣០​ទៅ​៦០​ស​.​ម​(​សង់ទីម៉ែត្រ​) ហើយ​ក្នុង​១​យប់​ៗ​គឺ​ដឹក​ចូល​ពី​៤​ទៅ​៦​រថយន្ត​ធុន​ធំ។ ចំណែក​នៅ​ក្នុង​​​ច្បាប់​អនុញ្ញាត​ គឺ​មាន​​ទំហំ​មុខកាត់​១៥.៣៥(​សង់ទីម៉ែត្រ​)​តែប៉ុណ្ណោះ។

ប្រភព ​ បាន​បន្ត​ឲ្យ​ដឹង​ថា ​សកម្មភាព​ដឹក​ឈើ​ខុស​ពី​ច្បាប់​អនុញ្ញាត​នេះ​ ​​ត្រូវ​បាន​គេទំនាក់ទំនង​ជាមួយ ​សមត្ថកិច្ច​ជំនាញ​ និង​ស្ថាប័ន​ពាក់​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​អស់​ហើយ​ ទើប​មិន​មាន​ប្រតិកម្ម​អ្វី​នោះ។

ប្រភព ​ដដែល​ បាន​បន្ត​ទៀត​​ថា ឈើ​ហ៊ុប​មូល ដែល​គេ​ដឹក​ចូល​រោងចក្រ​កិន​ឈើ​ធ្វើ​ក្ដារបន្ទះ ​របស់​ក្រុមហ៊ុន អង្គរ​ប្លាយ​វូដ​ នេះ​ មាន​ឈើ​ខ្លះ ដឹក​មកពី​ខេត្ត​ព្រះវិហារ និង​នៅ​ក្នុង​ខេត្ត​កំពង់ធំ​នេះ ហើយ​ឈើ​ទាំងនោះ គឺ​ចេញពី​តំបន់​ព្រៃ​ឡង់ ដែល​ជា​ព្រៃ​ហាមឃាត់​​ទាំងអស់។

ប្រភព ​ដដែល​នេះ ​បាន​សំណូមពរ​ឲ្យ​លោក​អភិបាលខេត្ត​កំពង់ធំ និង​លោក​នាយ​អធិការ​រដ្ឋបាល​ព្រៃឈើ​ ប៉ែក​ខាង​ជើង​បឹង​ទន្លេសាប ជួយ​ពិនិត្យ​ទង្វើ​មិន​ប្រក្រតី ​របស់​សមត្ថកិច្ច​ក្រោម​ឱវាទ​ផង និង​សូម​ឲ្យ​មានការ​អនុវត្ត​ច្បាប់​ស្មើភាព​គ្នា​ ចំពោះ​មុខ​ច្បាប់​ កុំ​អនុវត្ត​ច្បាប់​តែ​អ្នក​ស៊ី​ឈើ​កំប៉េកកំប៉ុក​ គ្មាន​លុយ​ទំនាក់ទំនង ចំណែក​អ្នក​ធំដុំ​រួចខ្លួន​រហូត​នោះ។

ទាក់ទិន ​នឹង​ព័ត៌មាន​ខាង​លើ​នេះ លោក ​ហៀ​ង ដែល​គេ​ដឹង​ថា ​ជានា​យកក្រុមហ៊ុន​ អង្គរប្លាយវូដ ​កិន​ឈើ​ធ្វើ​ក្ដារ​បន្ទះ​នេះ មិនបាន​បំភ្លឺ​ដូចម្ដេច​នោះ​ទេ​ ព្រោះ​​ទូរស័ព្ទ​របស់​គាត់ ​ពេល​ខល​ចូល ​ត្រូវ​សំឡេង​មនុស្ស​ស្រី​ទទួល ​ហើយ​តប​ដដែលៗ​ថា គាត់​មិន​នៅ ​ចាំ​ជម្រាប​គាត់​(​ម្ចាស់​ទូរស័ព្ទ​)។

ចំណែក ​លោក​ខោ ចិ​ត្រា នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កំពង់ស្វាយ ដែល​មាន​ដែន​សមត្ថកិច្ច​នៅទីនោះ គឺ​អ្នកសារព័ត៌មាន​សុំ​បំភ្លឺ​មិន​បាន​ទេនៅ​ពេល​នេះ ដោយ​ទូរស័ព្ទ​របស់​លោក​ហៅមិន​ចូល៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ