ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ចាប់​ចោរ​លួច​ម្នាក់​ ដកហូត​​ម៉ូតូ​មួយ​គ្រឿង ​ប្រគល់​ជូន​រងគ្រោះវិញ​
ថ្ងៃទី ០១ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 03:50 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 684នាក់)





​បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​  ត្រូវ​បាន​កំលាំង​ អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ ធ្វើការ​ឃាត់ខ្លួន  ព្រមទាំង​ បាន​ដកហូត​នូវ​វត្ថុ តាង ​ម៉ូតូ​មួយ​គ្រឿង​ដែល​ជនសង្ស័យ​ ​លួច​​ពី​​នារី​រងគ្រោះ​ ។​

​លោក ប៉ាង ហៀ​ង  អធិការនគរបាល​ក្រុង បាន​បញ្ជាក់ថា​  កំលាំង​បាន​ទទួល​នូវ​ពាក្យ​​បណ្តឹង​មួយ​របស់​នារី​រងគ្រោះ​ឈ្មោះ រ៉ុ​ត ធី  អាយុ​២៧​ឆ្នាំ  រស់នៅ​ភូមិ​អូស​ទូក  ឃុំ​ កំពង់​ព្រៀង  ស្រុក​សង្កែ  ដោយ​បាន​ មក​ស្នាក់​នៅ​ផ្ទះជួល​ ក្នុងភូមិ​ចំការ​សំរោង​២  សង្កាត់​ ចំការ​សំរោង  ក្រុង​បាត់ដំបង  ដោយ​បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម ធុន​សេ​១២៥ ស៊ែ​រី​ឆ្នាំ​២០១៦  ពណ៌ ​ខ្មៅ  ពាក់​ស្លាក​លេខ  បាត់ដំបង 1V-9739. កាលពី​វេលា​រំលង​ អា​ធ្រាត្រ​   ឈានចូល​ថ្ងៃទី​៣០ ​ ខែមិថុនា  ឆ្នាំ​២០១៦ ដោយ​កំលាំង​ជំនាញ​បាន​ពិនិត្យ​ ឃើញថា ​ ជន​មិន​ស្គាល់​មុខ​បាន​ប្រើប្រាស់​តួល វីស​មួល​ដោះ​កញ្ចក់​ទ្វារ  ហើយ​បើក​គន្លឹះ​ លួច​យក​ម៉ូតូ​នេះ​ទៅ​បាត់ ដោយ​ជាប់​ទៅជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក​ទៅ​ផង ។​  លុះ​នៅវេលា​ម៉ោង​២​រសៀល  ថ្ងៃ ខែ​ដដែល ​ កំលាំង​ជំនាញ​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង  ​បាន​សហការ​ជាមួយ​កំលាំង​ការិយាល័យ​ជំនាញ​បង្ក្រាប​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ ដោយបាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ក្នុងករណី​អំពើ​លួចបាន​ម្នាក់ ​ឈ្មោះ លី​- ករុណា  ភេទ​ប្រុស  អាយុ​31​ឆ្នាំ     មាន​ទីលំនៅ​មិន​ពិតប្រាកដ​ក្នុង​ក្រុង​បាត់ដំបង ​ក្នុង​បទល្មើស​ជាក់ស្តែង​ ដែល​គេ​បាន​យក​មក​សំងំ​លាក់​នៅក្នុង​ភូមិ​ទួល​តា​ឯក​  សង្កាត់​ទួល​តា​ឯក  ក្រុង​បាត់ដំបង  ដោយ​គេ​បាន​កាច់​ស្លាក​លេខ​ម៉ូតូ​នោះ​ចោល​ផង ។​

​ក្រោយពី​ការឃាត់ខ្លួន  ​សមត្ថ​កិច្ច​ បានធ្វើ​ការដកហូត​នូវ​ម៉ូតូ​មួយគ្រឿង​ ដែល​ភិនភាគ​គឺជា​របស់​ជនរងគ្រោះ  ​ស្លាក​លេខ​មួយ  និង​អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក​ដែល​ជា​របស់​ នារី​រងគ្រោះ ។

​បច្ចុប្បន្ន ​ម៉ូតូជន​រងគ្រោះ​​បាន​​ប្រគល់ជូន​ទៅ​ម្ចាស់​ដើម​​វិញ​​ហើយ  ​។ ចំណែក​ជនសង្ស័យ​ក៏ត្រូវ​បាន​កំលាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង  ដើម្បី​ បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត  ចាត់ការ​តាមផ្លូវ​ច្បាប់ ៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ