ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
បញ្ជូន​ខ្លួន​ ខ្មាន់កាំភ្លើង​បាញ់សម្លាប់​លោក​​ កែម ឡី ​ទៅ​​តុលាការ ​ ​អាច​ប្រឈម​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត
ថ្ងៃទី ១១ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 04:41 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 716នាក់)




ភ្នំពេញ ៖ ​​ខ្មាន់កាំភ្លើង​​ ដែល​បាញ់សម្លាប់​​លោក​បណ្ឌិត កែម ឡី ប្រធាន​អង្គការ​អភិវឌ្ឍន៍​សង្គម ​និង​ជា​អ្នកវិភាគ​នយោបាយ ​ត្រូវ​បាន​ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជូន​មកដល់​អយ្យកា​រ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​វេលា​ម៉ោង​១៦ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នេះ ដើម្បី​ចាត់ការ​តាមច្បាប់ ។

សមត្ថកិច្ច ​បញ្ជាក់ថា ​ជនសង្ស័យ​ត្រូវ​បាន​សន្និដ្ឋាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយជីវិត ព្រោះ​ករណីនេះ​ជា​ការ​រៀបចំ​ទុកជាមុន ​។ ​ទោះបីយ៉ាងណា ​ការសម្រេច​ចោទប្រកាន់​ផ្លូវការ ​ជា​សមត្ថកិច្ច​របស់​តុលាការ ។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ​មានឈ្មោះ ជួប សម្លាប់ អាយុ​៣៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ  ​ហើយ​បាន​ទៅ​រស់នៅ​ប្រ​ក​ប​រ​បរ​ជា​ក​ម្មករ​ចំការ​ដំណាំ​នៅ​ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ ​។ ប៉ុន្តែ​សមត្ថកិច្ច មិនទាន់​ជឿថា​ ជនសង្ស័យ​ឈ្មោះ ជួប សម្លាប់ នោះទេ ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ ក្រោយពី​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​វេលា​ម៉ោង​៨៖ ៥០​នាទី​ ព្រឹក​ថ្ងៃទី​១០​ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ទីតាំង ស្តារ​ម៉ា​ត នៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច បូកគោ ស្ថិតនៅ​កាច់ជ្រុង​មហាវិថី​ព្រះមុនីវង្ស និង មហាវិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។


​គួរបញ្ជាក់ថា​ ឃាតករ​ដាក់ឈ្មោះ​ខ្លួនឯង​ថា «​ជួប សម្លាប់​» ឈ្មោះ ពិត អឿ​ត ​អាង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ទីលំនៅ​កំណើត​ភូមិ​ទន្លេ​សរ ឃុំ​នគរ​ភាស ​ស្រុក​អង្គរជុំ ខេត្តសៀមរាប​។ ម្តាយ​ឈ្មោះ ឯម តាប់ និង​ឪពុក​ឈ្មោះ អឿ​ត អាយុ​៦៤​ឆ្នាំ​។

តាម​ការស្រាវជ្រាវ​បឋម​របស់​សមត្ថកិច្ច​ បង្ហាញថា ប្រវត្តិ​របស់​ឈ្មោះ អឿ​ត អាង នៅ​ឆ្នាំ ២០១១ ឈ្មោះ អឿង ​អាង បាន​ប្រពន្ធ​ឈ្មោះ យ៉ាង យឿ​ង នៅ​ភូមិ​ល្បើក ឃុំ​នគរ​ភាស​ ស្រុក​អង្គរជុំ មុខរបរ ទៅរក​ស៊ី​នៅ​ប្រទេស​ថៃ និង​មាន​កូនស្រី​ម្នាក់​។ ​នៅ​ឆ្នាំ ២០១២ លែងលះ​ជាមួយ​ប្រពន្ធ​។ នៅ​ឆ្នាំ​២០១៣ ចូល​បួស​ជា​ព្រះសង្ឃ នៅ​វត្ត​ប្រាសាទ​ធ្នង់ (​វត្ត​ក្រឡាញ់​) ឃុំ​តា​សោម ស្រុក​អង្គរជុំ ហើយ​នៅ​វត្ត​ប្រាសាទ​ធ្នង់​បាន​ប្រហែល​ជិត​១​ឆ្នាំ ​បាន​ផ្លាស់​ទៅ​នៅ​អាស្រម វត្ត​កំបោរ ស្ថិតនៅ​ភូមិ​កំបោរ ឃុំ​ស្វាយស ស្រុក​វ៉ារិន​។ ​នៅ​ឆ្នាំ​២០១៤ លោកសង្ឃ​អង្គ​នេះ ​បាន​ផ្លាស់​ទៅ​នៅ ​អាស្រម​ពើង​តា​នា​ន់​វិញ​ម្តង ឃុំ​គោក​ដូង​ ស្រុក​អង្គរជុំ​។​ នៅ​ឆ្នាំ​២០១៥ លោកសង្ឃ​មាន​បញ្ហា​ក្នុង​អាស្រម​ពើង​តា​នា​ន់​ នោះ ក៏​សឹក​។ ​បន្ទាប់ពី​សឹក​រួច ក៏​ចូល​ធ្វើជា​ក្រុម​អង្គការ​បរិស្ថាន​ ជាមួយ​ឯកឧត្តម ទេព ពេជ្រ នៅ​ក្រុង​បាត់ដំបង បាន​ឈរជើង​ធ្វើការ​នៅ​ស្រុក​អង្គរជុំ​។

នៅ​ថ្ងៃទី​០៧ ឧសភា ឆ្នាំ​២០១៦ ក៏បាន​ប្រពន្ធ​ថ្មី​មួយទៀត​ឈ្មោះ ​ហឿ​ម ហ៊ត់ នៅ​ភូមិ​នគរ​ភាស ​ស្រុក​អង្គរជុំ មុខរបរ ​លក់​ចាហួយ​ក្នុងភូមិ​។

 នៅ​ថ្ងៃទី ០១ កក្កដា ឆ្នាំ​២០១៦ គាត់​បាន​ប្រាប់​ប្រពន្ធ​ថា​ ទៅធ្វើ​ការ​នៅ​ភ្នំពេញ​ រហូតមកដល់​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦ ​ក៏បាន​ឃើញ​មាន​ព័ត៌មាន​ករណី​ឃាតកម្ម​បាញ់សម្លាប់​លោ​ក បណ្ឌិត កែម ឡី ហើយក៏​បានឃើញ​រូបភាព​ជនសង្ស័យ​តាម​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក ​និង​បាន​ពិនិត្យ​ឃើញថា ជនសង្ស័យ​នៅក្នុង​រូបភាព​នោះ ​ពិតជា​ឈ្មោះ អឿ​ត​ អាង​ រស់នៅ​មូលដ្ឋាន​ស្រុក​អង្គរជុំ​ពិតប្រាកដ​មែន​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ