មនុស្លា៣នាក់ស្លាប់ របួសធ្ងន់-ស្រាល២០នាក់ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១១ ខែកក្កដា
ភ្នំពេញ ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក ( យប់ ៦លើក ) បណ្តាលអោយមនុស្សស្លាប់ ៣នាក់ ( ប្រុស ) រងរបួសធ្ងន់ ១៣នាក់ ( ស្រី ២នាក់ ) និងរបួសស្រាល ៧នាក់ ( ស្រី ៣នាក់ ) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៧គ្រឿង រួមមាន ម៉ូតូចំនួន ១៣គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង និងអ្នកថ្មើរជើង ចំនួន ១នាក់ ។
របាយការណ៍ បាន ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៧លើក ( ស្លាប់ ៣នាក់ ) , ប្រជែងគ្រោះថ្នាក់ ១លើក និងមិនប្រកាន់ស្តាំ ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២១នាក់ ( យប់ ១៧នាក់ ) ។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៣លើ និងផ្លូវខេត្ត - ក្រុង ចំនួន ៦លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ៤លើក និងរថយន្តធុនធំ ចំនួន ១លើក ។
របាយការណ៍ បានបន្ដទៀតថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ធំ ១លើក ស្លាប់ ១នាក់ ខេត្តព្រះសីហនុ ១លើក ស្លាប់ ១នាក់ និងខេត្ត្រតនគីរី ១លើក ស្លាប់ ១នាក់ ។
របាយការណ៍ដដែល បានបញ្ជាក់ទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល ល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣១៧១គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៣៧៩គ្រឿង និងពិន័យសរុប ១៧៩២គ្រឿង ។នេះបើ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ៕