ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឃាត់​ខ្លួន​​ស្ត្រី​ម្នាក់​ ជា​មេខ្យល់ ​​បំផុស​ពលរដ្ឋ​ ​ឲ្យ​​ចាប់ដី​ដោយ​ខុសច្បាប់
ថ្ងៃទី ១២ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 01:18 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 662នាក់)




ស្ទឹងត្រែង ​៖ ​ស្ត្រី​ម្នាក់​ដែល​គេ​ដឹងថា​ ជា​មេខ្យល់ បាន​នាំ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​មួយ​រយ ​គ្រួសារ​មក​បោះតង់​ លើដី​ក្រុមហ៊ុន​ ជាច្រើនលើក​មក​ហើយ បង្ក​ភាព​អនាធិបតេយ្យ ធ្វើឱ្យ​អាជ្ញាធរ​ពិបាក​ក្នុង​ការ​ដោះស្រាយ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង ​សហការ​ជាមួយ​នគរបាល​ខេត្ត​មណ្ឌលគិ​រី​ ធ្វើការ​ឃាត់ខ្លួន​ កាលពី​ល្ងាច​ថ្ងៃទី​១១​ ខែកក្កដា​ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧៨A ព្រំប្រទល់​ជ្រោ​យ​មណ្ឌលគិ​រី​ និង​ខេត្តស្ទឹងត្រែង ​ស្ថិតក្នុង​ភូមិរ​វាក់ ឃុំរ​យ៉ ​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិ​រី​។

ស្ត្រី​រិត វ​ណ្ណី អាយុ​៤២​ឆ្នាំ​មាន​ទីលំនៅ​មិន​ពិតប្រាកដ​នៅមុន​សមត្ថកិច្ច​ឃាត់ខ្លួន​ បាន​និយាយ​ថា​ពួកគាត់​ មិន​ដឹងថា​ ដី​នេះ​ជា​ទឹកដី​ខេត្ត​មណ្ឌលគិ​រី​ ទេ ស្មាន​តែ​ដី​ខេត្តស្ទឹងត្រែង ហើយ​ពួកគាត់​បាន​មក​រស់នៅ​តាំងពី​ឆ្នាំ​២០០៩​ ព្រមទាំង​បាន​ដាំ​ដំណាំ​កសិកម្ម​ទៀតផង​។​

ស្ត្រី​រូបនោះ ​បន្តថា​ ក្រោយមក​អាជ្ញាធរ​បាន​ចុះ​មក​ស្រង​ស្ថិតិ ថា​ និង​រ​កដី​ឱ្យ​ពួកគាត់ ​សូមឱ្យ​បងប្អូន​ចាក​ចេញពី​ទីនេះ ​រហូតមកដល់​ពេលនេះ នៅ​មិន​ទាន់បាន​ក៏​ពួកគាត់​នាំគ្នា​មក​ចាប់ដី​នេះ​វិញ​។

​លោក ​លី​ ថា​ញ់​សាង​ ដំណាង​ក្រុមហ៊ុន​ផេ​ស៊ី​ហ្វិ​ច​(​ភើ​ល​)​ បាន​លើកឡើង​ថា​ ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ ក្រុមហ៊ុន​មាន​ជិត​១​ម៉ឺន​ហិច​តា ​រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​បាន​ធ្វើ​ការដាំដុះ​ដំណាំ​កៅស៊ូ​បាន​ជាង​ ៣​ពាន់​ហិច​តា  ​ហើយ​ការដែល​ពួកគាត់​មក​ចាប់ដី​នេះ​ លោក​យល់ថា​គឺជា​រឿង​ខុសច្បាប់​។​ដី​នេះ​ ជា​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ​ចឹ​ង​ក្រុមហ៊ុន​មាន​ផែន​ការដាំដុះ ​ចាត់ចែង​តាម​ម៉ែត្រ​ការ៉េ ទៅតាម​ក្រសួងកសិកម្ម​ត្រឹមត្រូវ ​ហើយ​ពួក​កាត់​នាំគ្នា​ចាប់ដី​ក្រុមហ៊ុន​​អញ្ចឹង ​គោលបំណង​ក្រុមហ៊ុន ​ស្នើ​ឱ្យ​អាជ្ញាធរ​ចុះ​មក​ជួយ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។

លោក​ នុត​ បឿន ​អភិបាលរង​ស្រុក​កោះ​ញែក​ បានឱ្យដឹង​ដែរ​ថា ​ក្រោយពី​មាន​តំណាង​ក្រុមហ៊ុន​ស្នើសុំ​ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​មក​ពិនិត្យមើល​និង​បាន​ធ្វើ​ការពន្យល់​ណែនាំ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ថា​ ដី​នេះ​ជា​ដី​របស់​ក្រុមហ៊ុន​មានច្បាប់​ចេញ​(​ស ជ ណ​)​ដោយ​រាជរដ្ឋាភិបាល​ត្រឹមត្រូវ អញ្ចឹង​បងប្អូន​ដែល​មក​ចាប់ដី​នេះ បើសិនជា​គ្មាន​ដី​ពិតប្រាកដ ​សូម​បងប្អូន​ត្រឡប់​ទៅកាន់​ស្រុក​វិញ ធ្វើ​លិខិត​ពី​អាជ្ញាធរ​មូលដ្ឋាន​ស្នើសុំ​មក ​អាជ្ញាធរខេត្ត​មណ្ឌលគិ​រី ​ដើម្បី​សុំ​ដី​សង្គមកិច្ច​សំរាប់​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដី​ពិតប្រាកដ​។

លោក ​អភិបាលរង​ បាន​បន្តទៀតថា​ នៅក្នុងពេល​ពន្យល់​ណែនាំ​បងប្អូន​ដែល​មិនដឹង​ចេះតែ​ជឿ​តាម​មេខ្យល់​បាន​ព្រម​វិលត្រឡប់​ទៅវិញ​។​ដោយឡែក​មេខ្យល់​រួម​ និង​បក្ស​ ពួក​មួយចំនួន​នៅតែ​តវ៉ា​ទាមទារ ​នៅទីនេះ​មិន​ព្រម​ចាកចេញ​។​ទោះ​លោក​សំណូម ​ពរ​ឱ្យ​ចាកចេញ ​រក​ក​ន្លែង​ សុវត្ថិភាព ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ការពារ ជូន​ពួកគាត់​ក៏ដោយ​។​ដោយសារតែ​ការណែនាំ​មិន​ស្តាប់ លោក​បានឱ្យ​កម្លាំង​ដក​បង្គោល​តង់​ចេញ ​ប្រើ​វិធា​ការជំនាញ ​កំណត់​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ខាងលើ​ត្រូវ​ចាក​ចេញពី​ទីនេះ​ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ដែល​គាត់​មិន​ដឹ​ង​អី​ជឿ​តាម​មេខ្យល់​។

លោក​ សូ សុវណ្ណ ស្នងការរង​ខេត្ត​មណ្ឌលគិ​រី​ បាន​បញ្ជាក់ថា ​ស្ត្រី​ឈ្មោះ​ រិត ​វ​ណ្ណី រូបនេះ ​តែងតែ​បំផុស​ប្រជាពលរដ្ឋ​មក​ទីនេះ ​បី បួន​លើក​រួច​មកហើយ​ ហើយក៏​ធ្លាប់​តុលាការខេត្ត​មណ្ឌលគិ​រី​  កោះហៅ​ឱ្យ​ចូល​បំភ្លឺ​លើ​ករណី​នេះដែរ​។​តែ​រហូតមក​ពេ​នេះ មេខ្យល់​បាន​នាំ​ប្រជាពលរដ្ឋ​កាន់តែ​ច្រើនឡើង បង្ក​ភាព​អសន្តិសុខ​ដល់​សង្គម​ទៀតផង​។

​លោក​ ស្នងការរង​បន្តថា ​ក្រោយពី​ប្រជាពលរដ្ឋ​ដឹងថា ​ស្ត្រី​រូបនោះ​ជា​មេខ្យល់​ពួកគេ​បាន​នាំ​វិល​ត្រឡប់​ទៅវិញ​អស់​សល់​តែ​បក្ស​ ពួកគេ​ប៉ុណ្ណោះ​។​ក្រោយ​ដឹងខ្លួន​ថា ​សមត្ថកិច្ច​ឃាត់ខ្លួន គេ​ក៏បាន​ប្តូរ​ខោអាវ ​ដើម្បី​គេចខ្លួន​ពី​សមត្ថកិច្ច ​ខណៈ​ស្ត្រី​រូបនោះ​កំពុង​ជិះ​គោយន្ត​បន្លំ​ខ្លួន​ជាមួយ​ប្រជាពលរដ្ឋ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ទាំង​២​ខេត្ត​ សហការគ្នា ​ចាប់​ឃាត់ខ្លួន​និង​បាន​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិ​រី​ ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕
                                                                                       
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ