រថយន្តធំដឹកឥវ៉ាន់បើកលឿនក្នុងស្ថានភាពមេឃងងិត ជ្រុលបុកអ្នកជិះម៉ូតូឆាលី ធ្លាយពោះវៀនស្លាប់នៅនឹងកន្លែង
បន្ទាយមានជ័យ ៖គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ មួយបានកើតឡើងរវាងបុរសម្នាក់ជិះម៉ូតូតាមដងផ្លូវជាតិលេខ៦ ត្រូវបានរថយន្តដឹកឥវ៉ាន់ ប្រភេទរថយន្តធំ បានបើកបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូធ្លាយពោះវៀនស្លាប់នៅនិងកន្លែងកើតហេតុ។
ឧបទ្ទវហេតុ ដ៏រន្ធត់នេះ បានកើងឡើង កាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រថ្ងៃទី១២ ខែកក្កដាឆ្នាំ២០១៦នៅតាមថ្នល់ជាតិលេខ៦ ត្រង់ចំណុចផ្ទះសំណាក់មានជ័យ ក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច ចរាចរណ៍ផ្លូវគោក បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ អោក សុវណ្ណា ប្រុសអាយុ២៤ឆ្នាំរស់នៅក្នុងភូមិកោះកែង ឃុំឫស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
នគរបាល បានបន្ដថា មុនពេល កើតហេតុនោះ បុរសជនរងគ្រោះបានជិះម៉ូតូម៉ាកឆាលី ពណ៌ សគ្មានស្លាកលេខចេញពីស្រុកព្រះនេត្រព្រះឆ្ពោះ មកផ្ទះនៅស្រុកមង្គលបូរី លុះជិះមកដល់ចំណុចកើតហេតុនោះស្រាប់តែមានរថយន្តធំដឹកឥវ៉ាន់ បើកចេញពីខេត្តបន្ទាយមានជ័យឆ្ពោះទៅខេត្តសៀមរាប ច្រាសទិសគ្នាក្នុងស្ថានភាពមេឃងងិតឈឹង ក្នុងល្បឿនលឿនទៀតលុះបើកមកដល់ចំណុចកើតហេតុស្រាតែរថយន្តនោះរេចង្កូត ទៅបុកនិងម៉ូតូឆាលី កំពុងបើកពីមុខខ្លួនពេញទំហឹងបណ្តាលឲ្យធ្លាយពោះវៀនស្លាប់ភ្លាមមួយរំពេចក្រោយពីបុកហើយរថយន្តបានបើកគេចមកដល់ចំណុចស្រុកព្រះនេត្រព្រះទើបនគរបាលចាប់បាន។
ប្រភពដដែល បានបន្ថែមទៀតថា មួយសន្ទុះក្រោយមកនគរបាលចរាចរណ៍បានមកដល់ចំណុចកើតហេតុហើយក៏បានយកសព និងម៉ូតូមកតម្កល់ទុកនៅវត្តស្វាយដើម្បីស្វែងរកបងប្អូននៅពេលព្រឹក។លុះនៅម៉ោងជិត១០ព្រឹកទើបស្វែងរកបងប្អូនឃើញ។
សពត្រូវបាននគរចាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តបង្កនិងអ្នកបើកត្រូវបានបញ្ជូនមកស្នងការដើម្បីកដាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕