ត្រូវធ្វើអ្វីដែលពលរដ្ឋត្រូវការ និងជួយពលរដ្ឋណាដែលខ្វះលទ្ធភាព
បន្ទាយមានជ័យ ៖ ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ក្រុមការងារចុះមូលដ្ឋានត្រូវធ្វើអ្វីដែលពលរដ្ឋត្រូវការ និងជួយពលរដ្ឋណាដែលខ្វះលទ្ធភាព។
ការលើកឡើងនេះធ្វើឡើង ក្នុងពិធីបូកសរុបសកម្មភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ កក្កដា ២០១៦ នៅនិងសាលប្រជុំ សាលាខេត្តដោយមានការចូលរួមពីឯកឧត្តមអស់លោក ជាក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបន្ទាប់ពីលើកឡើងពីស្ថានភាពភូមិសាស្ត្រខេត្ត រដ្ឋាភិបាលកម្ពុជា បានបង្ហាញ អោយឃើញនូវឆន្ទៈ ដ៏មោះមុតនិងការបោះជំហានទៅមុខក្នុងកិច្ចដំណើរការ កំណែទម្រង់អភិបាលកិច្ចថ្នាក់មូលដ្ឋាន សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។រដ្ឋាភិបាលកម្ពុជា បានសម្រេច និងប្តេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ មានលក្ខណៈ ស៊ីជម្រៅ និងយូរអង្វែងទាំងផ្នែករដ្ឋាបាល និងផ្នែកនយោបាយ តាមរយះការបង្កើតក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ដែលកើតឡើងដោយការបោះឆ្នោតអ សកលតាមរយះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាតំណាងផ្ទាល់របស់ប្រជាពលរដ្ឋ។
រដ្ឋាភិបាលអាណត្តិទី៥ នៃរដ្ឋសភាបានដាក់ចេញនូវកម្មវិធីនយោបាយជាច្រើនដូចជា ការកសាងប្រទេសជាតិ អោយជឿនលឿន មានភាពខ្លាំងក្លាលើគ្រប់វិស័យ ការពារប្រទេសជាតិអោយស្ថិតស្ថេរគង់វង្ស ក្នុងឯករាជ្យ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដីដ៏ពេញលេញ ថែរក្សារដ្ឋធម្មនុញ និងរាល់សមិទ្ធផលសង្គមជាតិ លើកកម្ពស់កិត្យានុភាពជាតិ អោយកាន់តែខ្ពស់ឡើងជានិច្ច។
ជាមួយគ្នានោះផងដែរសមាជិកថ្នាកជាតិចុះជួយខេត្តបន្ទាយមានជ័យក៏បានលើកឡើងពីចំនុចខ្លាំងរបស់ក្រុមការងារដែលចំណាយពេល ថវិការចុះដល់មូលដ្ឋានឆ្លើយតបតាមសំណូមពរពលរដ្ឋបានបានមួយចំនួនតែក៏មានក្រុមការងារខ្លះមិនបានចុះដូចនេះស្នើមានការផ្លាស់ប្ដូរ ឬក៏ដក់ចេញដើម្បីអោយដំណើរការរបស់ក្រុមការទៅដោយរលូន។
ឯកឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានលើកឡើថា អ្វីដែលសំខាន់ ការចុះ ឬក៏ការធ្វើរបស់ក្រុមការងារដែលបានចំណាយថវិការ និងពេលវេលា ដូចជា រូបលោកផ្ទាល់បានចំណាយថវិកា ច្រើនណាស់តែមិនឃើញមានរបាយការទៅលើដូចនេះ ស្នើអោយមានរបាយការគ្រប់កិច្ចការដែលបានធ្វើ ។ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្ដ្រី បានសរសើរដល់លោកឧត្តមសេនីយ៍ ទោ អាត់ ខែម ដែលបានដឹកនាំក្រុមការងារធ្វើការគ្រប់បែបយ៉ាងទាំងកិច្ចការងាររក្សាសន្តិសុខ និងកិច្ចការងារសង្គមហើយត្រូវបានផ្សព្វផ្សាយដល់មហាជន។ក្រៅពីនោះ សូមអោយក្រុមការងារថ្នាក់ជាតិ និងថ្នាក់សហការគ្នាស្នើសុំ គម្រោងនានាមកធ្វើក្នុងខេត្ត របស់ខ្លួនព្រោះថា គម្រោងអភិវឌ្ឍន៍នីមួយមិនមែនចេះតែអោយមកខេត្តងាយៗ នោះទេទាល់តែ យើងស្នើសុំ។ម្យ៉ាងទៀតចំពោះការបើកវេទិការសាធារណលើកទីមួយត្រូវទទួលយកសំណូម ពលរបស់ពលរដ្ឋហើយដោះស្រាយអោយបាននៅពេលធ្វើលើកទី២ ដើម្បីបង្កើនជំនឿទុកចិត្តពីសំណាក់ពលរដ្ឋមកលើរដ្ឋាភិបាល។មិនតែប៉ុណ្ណោះ ត្រូវរួមសុខរួមទុក្ខជាមួយពួកគាត់ជាពិសេសពលរដ្ឋដែលកំពុងខ្វះលទ្ធភាពធ្វើមួយ៕