គំនរឈើជាងមួយរយកំណាត់ ដែលប្រទះឃើញនៅក្នុងដីសម្បទាន សេដ្ឋកិច្ចក្រុមហ៊ុន៧២ ម៉ែន សារុន ជំនាញរដ្ឋបាលព្រៃឈើខេត្តរតនគិរីពុំមាន ចំណាត់ការ
ខេត្តរតនគិរី៖ ឈើសុក្រំជាងមួយរយកំណាត់ ឡាំងបួនជ្រុងមានប្រវែង៣ទៅ៤ម៉ែត្រមាន មុខកាត់៣០x៤០សង់ទីម៉ែត្រ ចំនួន៦គំនរ ស្មើនឹង១១៦កំណាត់ ដែលឈ្មួញពាក់ស្បែកខ្លា យកអំណាចស្ថាប័ន្ធសមត្តកិច្ចជាស្ពានចំឡង ចូលវាយលុកកាប់បំផ្លាញ ចេញពីតំបន់ព្រៃសហគមន៍ នឹងដែនជំម្រកសត្វព្រៃលំផាត់ ដឹកជញ្ជូនតាមគោយន្ត កែច្នៃមកទំលាក់នៅក្នុងដី សម្បទានសេដ្ឋកិច្ចក្រុមហ៊ុន៧២ ម៉ែន សារុន ស្តិតនៅភូមិស៊ូសឃុំយ៉ាទុងស្រុក អូរ យ៉ាដាវ ខេត្តរតនគិរី បំម្រុងដឹកជញ្ជូនបន្ត ទៅកាន់ប្រទេសវៀតណាមទាំងយប់ តាមច្រកប៉ុស្ថ៍នគបាលការពារព្រំដែនគោក លេខ៧០៥អូរថ្ម តែត្រូវបែកការកាលពីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ហើយក្រុមឈ្មួញក៍បែន ទំលាក់ចោលនៅក្នុងក្រុមហ៊ុននោះតែម្តង ។
បន្សល់ទុកមនុស្ស៤នាក់ នឹងមន្ត្រីបរិស្ថានជាច្រើនរូបឲ្យដេកចាំឈើទាំងអស់នោះ ទី១ឈ្មោះ ធីន ភេទប្រុស ទី២ឈ្មោះ ម៉ាប់ ភេទប្រុស ទី៣ឈ្មោះ ទី ភេទប្រុស ទី៤ឈ្មោះ ម៉ៅ ភេទប្រុស បុរសទាំង៤នាក់នេះ គ្រាន់តែជាខែលដើម្បីបិទបាំងមុខមេឈ្មួញ ដុះស្លែដ៏ធំម្នាក់ដែលមានអំណាចនៅពីក្រោយខ្នងជាមន្ត្រីនគបាលការពារព្រំដែនគោក ។
បើតាមសំដីឈ្មោះ ធីន បានឲ្យដឹងថា មិនខ្លាចអ្នកណានោះទេ ដោយបានបង់លុយគ្រប់ស្ថាប័នសមត្តកិច្ចរួចហើយ មានពីណាហ៊ានចាប់ខ្ញុំទៀត?
លុះព្រឹកដល់ថ្ងៃទី៣ ខែកក្កដាឆ្នាំ២០១៦ ក្រុមអ្នកសារព័ត៌មានក៍បានទំនាក់ទំនងទៅលោកកែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តតាមទូរស័ព្ទ តែបែរជាលោកឆ្លើយថា ជាប់រវល់ទៅពិធីរុក្ខទិវាបណ្តុះកូនឈើក៍បិទទូរស័ព្ទទៅ ។
ចំណែកលោក ហេង រតនា ស្នងការរងទទួលបន្ទុកកិច្ចការព្រំដែនគោកបានឲ្យដឹងថា ហើយលោកបានបញ្ជាកម្លាំង ចំនួន៥នាក់ចុះមកត្រួតពិនិត្យឈើទាំងនោះ រាប់ចំនួនកំណាត់ឈើតែប៉ុណ្ណោះជាការស្រេច លោកក៍ប្រគល់កិច្ចការទាំងនេះទៅឲ្យ ជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្ត ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី៥ ខែកក្កដាឆ្នាំ២០១៦នេះ ដោយឡែកលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៥ ខែកក្កដានេះថា គាត់បានឆ្លើយយ៉ាងខ្លីថា ទាក់ទងនឹងគំនរឈើខាងលើនេះពុំទាន់មាន នរណារាយការណ៍មកឲ្យគាត់បានដឹងនោះទេ មានន័យថាលោកពន្យាពេលទុកឱកាសឲ្យក្រុមឈ្មួញ បណ្ដោះគំនរឈើទាំងនោះដឹកជញ្ជូនចូលទៅ ទឹកដីវៀតណាម ឲ្យអស់សិន ទើបលោកធ្វើដូចជាមានការភ្ញាក់ផ្អើលដូច្នេះ ។
មជ្ឈដ្ឋានទូទៅ និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ដាក់ការរិ:គន់យ៉ាងធ្ងន់ៗ ទៅលើសមត្តកិច្ចជំនាញពាក់ព័ន្ធព្រមទាំងមេប៉ុស្តិ៍នគបាល ការពារព្រំដែនគោកលេខ៧០៥ នឹងមន្ត្រីបរិស្ថាន ដែលហ៊ានគឃ្លើន ផ្លើននឹងអនុសាសន៍ដ៍ថ្លៃថ្លារបស់សម្តេចបតីតេជោ ហ៊ុនសែន នាយករដ្ខមន្ត្រីកាលពី ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះថា ជារឿងជំនួញឈើប្រណិតឆ្លងដែនខុសច្បាប់ ត្រូវតែបញ្ឈប់ជាបន្ទាន់ ជាពិសេសតាមបណ្តាលខេត្តជាប់ព្រំដែន ។
ដោយឡែកអស់លោកដែលជា សមត្ថកិច្ចខាងលើបែរជាបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញចូលកាប់បំផ្លាញព្រៃឈើ យ៉ាងអាណាធិបតេយ្យទៅវិញ ៕