បុរសម្នាក់ រត់ចង.ក សម្លាប់ខ្លួន នៅក្នុងផ្ទះថៅកែ ចិញ្ចឹមក្រពើ
សៀមរាប៖ បុរសម្នាក់ ជាកម្មករមើលថែទាំក្រពើ ឲ្យគេ បានសម្រេចចិត្តចង.ក សម្លាប់ ខ្លួនព្រោះតែខឹងប្រពន្ធស្តីបន្ទោសរឿងផឹកស៊ីមិនសូវធ្វើការងារ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលា ម៉ោង០៦:០០នាទី ថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០១៦ នៅផក្នុងផ្ទះថៅកែ ក្រពើ ឈ្មោះ ហាក់សេង ភូមិជ្រាវសង្កាត់ ជ្រាវ ក្រុងសៀមរាប។
លោកវរសេនីយ៍ត្រី ខោល ស៊ុនភារម្យ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសៀមរាប បានឲ្យដឹងថា មាន ករណីអត្តឃាតចងកសម្លាប់ខ្លួនឯង ដោយជនរងគ្រោះមានឈ្មោះ ឌៀប គ្រេ ហៅញ៉ាញ់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករយាមអាងក្រពើមានទីលំនៅកន្លែង កើតហេតុខាងលើ។
លោកបន្តថា មូលហេតុដែល បណ្តាលឲ្យបុរសនោះគិតខ្លីដោយសារគាត់ត្រូវប្រពន្ធ ស្តីបន្ទោសរឿងផឹកស៊ីមិនធ្វើការ។លោកបន្តថា ឆ្លងតាមការធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចចម្រុះនិងគ្រូពេទ្យអយ្យការ បានបង្ហាញថា ជនរងគ្រោះពិតជាបាន ចង.ក សម្លាប់ខ្លួនឯងទៅ នឹងធ្នឹមផ្ទះនៃរោងចាំក្រពើ។ ក្រោយពីសមត្ថកិច្ច ចុះធ្វើកោសល្យវិច័យរួចរាល់ បានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕