បើករថយន្ដ បត់កៀរ និងកិនអ្នកបើកម៉ូតូរបួសធ្ងន់-ស្រាល៣នាក់
ភ្នំពេញ ៖ មនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់-ស្រាលព្រមៗគ្នា ដោយសា រ រថយន្តម៉ាករ៉េងរ៉ូវ័រមួយគ្រឿងបើកបត់ស្ដាំមិនប្រយ័ត្នបណ្តាលអោយកៀរ និងកិនម៉ូតូរងរបួសធ្ងន់ម្នាក់ នឹងស្រាល២នាក់ កាលពីវេលាម៉ោង៨និង២០យប់ថ្ងៃទី១០ ខែកក្កដាឆ្នាំ ២០១៦នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី មុខភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
អ្នកឃើញហេតុការណ៍ នៅនឹងកន្លែងកើតហេតុការណ៍ បានឲ្យដឹងថា រថយន្ដបង្កម៉ាក រ៉េងរ៉ូវ័រ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2.AB9699 បើកបរពីជើងទៅត្បូង បត់ស្តាំ ចំណែកម៉ូតូរងគ្រោះម៉ាកសង់កូរ៉េពណ៌ក្រហម អត់ស្លាកលេខជិះគ្នា៣នាក់ រងរបួសធ្ងន់ម្នាក់ នឹងស្រាល២នាក់។ ភ្លាមនោះ រថយន្ដបង្ក ប្រុងបើករត់តែត្រូវសមត្ថកិច្ចតាមចាប់បានមកវិញ។
ប្រភពព័ត៌មាន បានបន្ដថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាករ៉ែងរ៉ូវ័រ បើកបរដោយស្ថានភាពស្រវឹង ដែលបើកបរក្នុងទិសដៅពី ជើងទៅត្បូងហើយបត់ស្តាំដោយបួងចង្កូត មិនទាន់ផុតចិញ្ចើម ផ្លូវ ផងបានកៀរម៉ូតូរងគ្រោះ ហើយហើយកិនម៉ូតូព្រមទាំងមនុស្សបណ្តាលអោយរងរបួសបាក់ជើង ខាងស្តាំម្នាក់ ហើយ២នាក់ទៀតរងរបួសស្រាល។
ប្រភព ដដែលបានបន្តទៀតថា រថយន្តបង្កដោយឃើញជនរងគ្រោះរងរបួសធ្ងន់បែបនេះ បានបើករត់បានជាង២គីឡូម៉ែត្រ ទើបសមត្ថកិច្ចដេញតាមឃាត់បាន។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវរថយន្តពេទ្យបង្អែកពោធិ៍ចិនតុង ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមះ រីឯរថយន្តបង្កនឹងម៉ូតូរងគ្រោះត្រូវបាននគរបាលការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ ធ្វើការវាស់វែងនឹងយកទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ ៕