ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​បញ្ជូន​​ចោរ​ញី-ឈ្មោល​ ២នាក់ ​ទៅ​សាលាដំបូង​ខេត្ត​​ ក្នុងករណី​​​ផ្សំគំនិត​គ្នា​លួច​ម៉ូតូ​
ថ្ងៃទី ១១ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 12:25 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 734នាក់)



សៀមរាប ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកកដ្ដា ឆ្នាំ​២០១៦ ​ជនសង្ស័យ​០២​នាក់​ប្តី​-ប្រពន្ធ​ ​​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ ធ្វើការ​សាកសួរ​ ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​​​​ ពាក់ព័ន្ធ​ករណី​​ផ្សំគំនិត​គ្នា​លួច​ម៉ូតូ​​​​​ពី​ជន​រង​គ្រោះ​បាន​សម្រេច​ កាល​ពីកន្លងមក​។

ជនសង្ស័យ​០២​នាក់​ប្តី​-ប្រពន្ធ ​​ត្រូវ​បាន​ឃាត់ខ្លួន ​កាលពី​ថ្ងៃទី​០៩​ ខែ​កក្កដា ​ឆ្នាំ​២០១៦​ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៣០ ក្នុង​នៅ​ភូមិ​ត្រពាំង​សេះ ​សង្កាត់​គោកចក ក្រុង សៀមរាប​។ ជាប់​ពីបទ​ ​លួច​ម៉ូតូ​ម៉ាក់​ ZOO Mer X ​ បានសម្រេច​កាលពី​ថ្ងៃទី​២៣ ​ខែមិថុនា ​ឆ្នាំ​២០១៦ ​កន្លងទៅនេះ​ ​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ចុះ​ស្រាវជ្រាវ​ទៅតាម​បណ្តឹង​របស់​ជនរងគ្រោះ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បញ្ចូល​ទ្រុង​។

លោក​វរសេនីយ៍ទោ ហង្ស ​សូផាត​ភី​រម្យ  នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ​បាន​ដឹកនាំ​កម្លាំង​នៅ​ក្រោម​ឱវាទ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដោយ​យកចិត្តទុក​ដាក់​លុះដល់​ថ្ងៃទី​០៩ ខែ​កក្កដា  ឆ្នាំ​២០១៦ កម្លាំង​ នគរបាល​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ប្តី​-ប្រពន្ធ​ដែល ​បាន​ជិះ​ឌុប​គ្នា​តាម​បណ្ដោយ​ផ្លូវ​៣០​ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក​ក្រុង​សៀម​រាប ហើយ​បាន​ដកហូត​នូវ​វត្ថុតាង​ម៉ូតូ ZOO Mer X ផងដែរ​។

លោក ​បន្តថា​ ជនសង្ស័យ​មានឈ្មោះ កែវ ប៊ុន​ធី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​និង​ប្រពន្ធ​ឈ្មោះ​អ៊ឹម សុផាត​នាថ​ អាយុ​១៩​ឆ្នាំ ស្នាក់នៅ​បន្ទាប់​ជួល​ភូមិ​បឹង​ដូន​ប៉ា ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។

 លោកនាយ​ការិយាល័យ​ បាន​បន្ត​​ទៀតថា​  ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​រួចមក​កម្លាំង​សមត្ថកិច្ច​នគរបាល​យើង​បាន​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ​ក្នុង​នោះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ ពួកគេ​បាន​ពិភាក្សាគ្នា​ដើរ​លួច​ម៉ូតូ​នៅក្នុង​ក្រុង​សៀមរាប​ បន្ទាប់មក​ជន​សង្ស័យ​បាន​នាំគ្នា​ធ្វើដំណើរ​ចេញពី​បន្ទាប់​ជួល​ លុះដល់​ចំណុច​កើតហេតុ​ខាងលើ​បានឃើញ​ម៉ូតូ​ជនរងគ្រោះ​ទុក​នៅមុខ​ហាង​លក់​សំលៀកបំពាក់​ហើយ​បាន​លួច​ជិះ​ចេញ​តែម្តង​។

បច្ចុប្បន្ន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ ​កំពុងធ្វើការ​សាកសួរ​បន្ត​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ​ខេត្តសៀមរាប​ នៅ​ព្រឹក​ថ្ងៃទី​១១​ ខែកក្កដា  ​ឆ្នាំ​២០១៦​។​រីឯ​វត្ថុ​តាង​(​ម៉ូតូ​)​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ