ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមត្ថកិច្ច​​ល្បាត​​ ​ចាប់​ខ្លួន​យុវជន​ម្នាក់​ ​​ពេល​កំពុង​ជួញដូរ​គ្រឿងញៀន​​​​​
ថ្ងៃទី ១១ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 11:52 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 605នាក់)




បន្ទាយមានជ័យ​ ៖ យុវជន​វ័យក្មេង​ម្នាក់​​​​ ​ត្រូវ​បាន​កំលាំង​នគរបាល​ប្រឆាំង​និង​គ្រឿងញៀន​ ​​ចុះ​​ល្បាត​តាមផ្លូវ​សាធារណៈ​ប្រទះឃើញ ​រួច​ធ្វើការ​ឃាត់ខ្លួន​ ​ក្រោយពី​ធ្វើការ​ឆែកឆេរ​​ ​​ឃើញ​​គ្រឿងញៀន​​​​​នៅ​នឹង​ខ្លួន​ បញ្ជូន​​ មក​ស្នងការ​ដើម្បី​សាកសួរ​បន្ត​។


ករណី​នេះ ​​បាន​ធ្វើ​ឡើង ​​កាល​ពី​​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១០ ​ខែកក្កដា ​ឆ្នាំ​២០១៦​​ នៅ​ចំណុច​សាលារៀន​ប៉ោយ​សូ​ភី ស្ថិត​ក្នុងភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។ ដកហូត​ ​ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម្សៅ​ក្រាម​ម៉ា​ទឹកកក ចំនួន​១​ថង់​តូច ស្មើ​និង​០.២៩​ក្រាម ​ទូរស័ព្ទដៃ​១​គ្រឿង​ ។

លោក​វរៈសេនីយ៍ឯក​ ចាប​ សុ​ផា​រិ​ទ្ធ​ ស្នងការរង​ខេត្តបន្ទាយមានជ័យ ​ទទួលបន្ទុក​គ្រឿងញៀន​ និង​អនីតិជន ​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​​រូបនេះ​ មានឈ្មោះ ​ញឹ​ង​ ភី​លី​ព  ប្រុស​អាយុ​១៧​ឆ្នាំ  ​រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ​ក្រុង​សិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ​។

លោក​ ​​បានបន្ដ​ថា​ ​​បើតាម​ចំលើយ​សារភាព​រ​បស់ជ​នស​ង្ស័​យ​នោះ​ បាន​ឆ្លើយ​សារភាព​​ថា ​ខ្លួន​ពិតជា​បាន​យក​ថ្នាំញៀន​យក​ទៅលក់​ចែកចាយ​ឲ្យ​បក្សពួក​ខ្លួន​នៅ​តាម​ផ្លូវ​សាធារណៈ​សំរាប់​យក​ទៅ​ជក់​បន្ត​ពិត​ប្រា​ដក​មែន ។​ក្រោយពី​បាន​ចំលើយ​សារភាព​ហើយ​ជនសង្ស័យ​នេះ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ