ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ទេសរដ្ឋមន្ត្រី ​ ស៊ុន ចាន់ថុល ​អះអាងថា​ ​ការស្ថាបនា​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ នឹង​ផ្លូវដែក​ថៃ​ នឹង​រួចរាល់​នៅមុន​ឆ្នាំ​២០១៧
ថ្ងៃទី ១១ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 11:04 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 590នាក់)


​​

 

បន្ទាយ​មាន​ជ័​យ ៖ ​​ទោះជា​មាន​​បញ្ហា​រាំងស្ទះ​ ការស្ថាបនា​ផ្លូវដែក​ត​ភ្ជាប់​ និង​ផ្លូវដែក​ថៃ​ នៃ​ព្រំដែន​កម្ពុជា-ថៃ​ ខាងជើង​ច្រក​អន្តរជាតិ​ប៉ោយប៉ែ​ត ​ខេត្តបន្ទាយមានជ័យ​ ​យ៉ាង​ណា​ក៏​ដោយ​ ​ក៏លោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង ​ដឹកជញ្ជូន​ សូម​អោយ​អាជ្ញាធរខេត្ត​ដោះស្រាយ​ ហើយ​លោក​នៅ ​តែ​អះអាងថា​ និង​រួចរាល់​នៅមុន​ឆ្នាំ​២០១៧​ ដូច​ការ​គ្រោងទុក​។

 

ការលើកឡើង​ដូចនេះ​ ធ្វើឡើង​កាលពី​ថ្ងៃទី​១០​ កក្កដា ​២០១៦ ​ក្នុង​ឱកាស ​ដែល​ឯកឧត្តម​រួមជាមួយ​អាជ្ញាធរខេត្ត​ បន្ទាយមានជ័យ​ មាន​លោក​ លី សារី ជា​អភិបាលរង​ខេត្ត​ បាន​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវដែក ​និង​ច្រក ស្ទឹង​បត់​ ក្នុង​ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​។

 

ការរាំងស្ទះ​ដែល​ធ្វើ​អោយមាន​ភាព​យឺតយ៉ាវ​កន្លងមក​ ក្នុង​ការ​ស្ថាបនា​ផ្លូវ​ដែល​ឡើងវិញ​នេះ​គឺ​បណ្តាល​មកពី​តូប​កាហ្វេ​ របស់​កា​ស៊ីណូ ហ្គោល​ឌិន​ របស់លោក​ឧកញ៉ា​ កុក អាន មិន​ព្រម​សហការ​។​ក្នុង​នោះ​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ ​និង ដឹកជញ្ជូន​បាន​អោយ​អភិបាលខេត្ត​បន្ទាយមានជ័យ​ សហការ​ជាមួយ​​លោក​ឧកញ៉ា​ កុក អាន ធ្វើយ៉ាងណា​រើ​តូប​កាហ្វេនោះ​ចេញ​ អោយបាន ​បើ​មិន​រើ​ទេ​ មិនអាច​អោយ​ការ​ដំណើរការ​ស្ថាបនា​ផ្លូវ​រថភ្លើង​បាន​ឡើយ​។​ព្រោះ​ការស្ថាបនា​របស់​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ទ្រូ ​ទៅមុខ​បាន​ដោយសារ​ប៉ះ​សំយាប​តូប​កាហ្វេ។

 

ក្រោយ​ការទំនាក់ទំនង​ផ្ទាល់​រវាង​ លោក​ ស៊ុន ចាន់ថុល និង​លោក​ឧកញ៉ា​ កុក អាន បាន​ឯកភាព​ប៉ះ​ត្រង់ណា ​រុះរើ​ត្រង់នោះ​ដោយ​ក្នុងនោះ​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ទទួលបន្ទុក​ក្នុង​កិច្ចការ​នេះ​បាន​ជួប​ជាមួយ​ និង​ខាង​ក្រុមហ៊ុន ​ប្រាប់​នៅ​ទីតាំង​ជាច្រើន​របស់​ក្រុមហ៊ុន​ដែល​ប៉ះពាល់ ​ផ្លូវ​រថភ្លើង​ដោយ​ស្នើ​សុំ​អោយ​ខាង​ក្រុមហ៊ុន​ធ្វើជា​គំរូ​ដល់ទី​តាំង​ផ្សេងទៀត​ធ្វើ​យ៉ាង​ណា​អោយ​ការស្ថាបនា​ផ្លូវដែក​ភ្ជាប់​ជួយ​មួយ​ភាគី​ថៃ​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោង​ទុកអោយហើយ​នា​ចុងឆ្នាំ​២០១៦​។

 

ផ្លូវដែក​ដែល​កំពុង​ស្ថាបនា​ភ្ជាប់​ជាមួយ​ថៃ​ គឺ​ធ្វើ​កាត់​ចំ​កណ្តាល​រង្វង់​មូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយ​ឆ្ពោះទៅ​ព្រំដែន​កម្ពុជា​ថៃ ​កាត់​ចំ​ពីមុខ​កាស៊ីណូ​ជាច្រើន ​។ ស្រប​ពេល​ដែល​ខាង​ថៃ​បាន​ស្ថាបនា​រួចហើយ​។

 

គួររំលឹកថា ផ្លូវដែក​កម្ពុជា​ពី​ក្រុង​សិរីសោភ័ណ ​នៃ​ទី​រួម​ខេត្តបន្ទាយមានជ័យ ​ទៅ​ស្រុក​អូរជ្រៅ​ព្រំដែន​កម្ពុជា​ថៃ បច្ចុប្បន្ន​ជា​ក្រុង​ប៉ោយប៉ែត ​ត្រូវ​បាន​ខូចខាត​តាំង​ឆ្នាំ​១៩៧៩ ​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយចំនួន​រើ​យក​ទៅលក់​ដើម្បី​ដូរ​អំបិល ​។ តែ​ដោយឡែក​ផ្លូវដែក​ពី​ក្រុង​សិរីសោភ័ណ​ ទី​រួម​ខេត្ត​បន្ទាយមានជ័យ​ ទៅ​ខេត្តបាត់ដំបង​ គឺ​ត្រូវ​បាន​ឈប់​ដំណើរការ​អំឡុង​ឆ្នាំ​២០០១-២០០២ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ