ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ព្រៃឈើ​បាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការ​ជួយ​ថែ រក្សា ដំណើរ​ការ​ប្រព័ន្ធ​អេកូឡូស៊ី ​
ថ្ងៃទី ១១ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 11:40 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 678នាក់)




បន្ទាយ​មាន​ជ័​យ ៖ លោក​ ​​អភិបាលរង​​ខេត្ត​បន្ទាយមានជ័យ ​បាន​លើក​ឡើងថា ​ព្រៃឈើ​បាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការ​ជួយ​ថែ រក្សា ដំណើរ​ការ​ប្រព័ន្ធ​អេកូឡូស៊ី តាមរយៈ​ការ​ជួយ​ធ្វើ​និយ័ត កម្ម ​អាកាសធាតុ ​ជួយ​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ដូចជា​ ទឹកជំនន់ ​ខ្យល់ព្យុះ និង​ការ​ស្រូប​យក​ឧស្ម័ន​កាបូ​និ​ច​ ពី​​បរិយាកាស​។

លោក លី សារី ​បាន​​អះអាង​ទៀត​ថា​ ការបាត់បង់​ព្រៃឈើ ពិតជា​នាំមក​នៅ​គ្រោះមហន្តរាយ​ យ៉ាង​ធំធេង​ដល់​ភព​ផែនដី​យើង ដូ​ចជា ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ ​ទឹកជំនន់ រាំងស្ងួត ដូចដែល​ ខេត្តបន្ទាយមានជ័យ​ បាន​ជួប​ជា​ញឹកញាប់​។ ដូចនេះ ​​ដើម្បី​ជំនួស​មកវិញ​នៅ​ព្រៃឈើ​ ដែល​បាន​បាត់បង់​ សំណូមពរ​ដល់​បងប្អូន​ និង​ក្មួយៗ​ទាំងអស់​ត្រូវ​រួមគ្នា​ដាំ​ដើមឈើ​ឡើងវិញ​តាម​ដីចំការ តាម​ព្រំ ដី  ​តាម​ភ្លឺស្រែ ​ដើម្បី​ធ្វើអោយ​បរិស្ថាន​មាន​ភាព​ប្រសើ​រ​ឡើងវិញ​។

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ តំណាងអោយ​លោក សួន បវរ ​​អភិបាលរង​​ខេត្ត​បន្ទាយមានជ័យ ​ថ្លែង​ក្នុង​​ទិវា​រុក្ខា​ទិវា​៩​ កក្កដា ​ឆ្នាំ​២០១៦​នេះ​​ ​នៅក្នុង​វីរ​អន្តរាគមន៍​៥១៣ ​ស្ថិតនៅ​ភូមិ​ថ្ម​សិន​សង្កាត់​និមិត្ត​ ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ ​​ដោយមាន​ការចូលរួម​ ពី​សំណាក់​លោក អ៊ី ឡុង​តំណាង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ​និង​ប្រជាពលរដ្ឋ ​សិស្ស លោកគ្រូ​អ្នកគ្រូ ​និង​យោធា ​៥១៣​ រាប់រយ​នាក់​។​​

​ក្នុង​ឱ​កាស​នោះ​ដែរ​ លោក ជា ផល្លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយមានជ័យ ​បាន​លើកឡើង ​ពី​ប្រវត្តិ​នៃ​ពិធី បុណ្យ​រុក្ខទិវា ​ជា​ទិវា​បុណ្យជាតិ​ដែល​បង្កើត​ឡើង​ដោយ​ស្នា​គ្រហស្ថ​របស់​ព្រះករុណា ​ព្រះបាទ​សម្តេច​ព្រះ​បរម​រត​ន​កោដិ ​នរោត្តម សីហនុ នា​​សម័យ​សង្គមរាស្ត្រនិយម​ និង​កំណត់​ដោយ​ព្រះរាជក្រឹត្យ ​ចុះ​ថ្ងៃទី​៨១៩៥២​ ហើយ​ទិវា​នេះ​ផងដែរ ​តែង​ប្រារឰ​ធ្វើជា​រៀង​រាលឆ្នាំ​។

​លោក​នាយ​ខណ្ឌ​រដ្ឋ​បាល​ ព្រៃ​ឈើ ​បាន​បន្ថែម​ទៀត​ថា​  ​កូនឈើ​ប្រណិត​ចំនួន​៣៥០០ដើម ​ត្រូវ​បាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយ​មាន​​ជ័យ ​លើ​ផ្ទៃដី​ជាង​២ហិកតា  ​និង​កូនឈើ​គ្រញូង ​បេង ធ្នង់ ប្រេងខ្យល់ កូនឈើ​ហូប​ផ្លែ​ចំនួន​៧០០០​ដើម​ ទៀត​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​យក​ទៅ​ដាំ​។​

តាម​រយះ​សកម្មភាព​នេះ ​វា​ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​ចូលរួម​យ៉ាង​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ ​មន្ត្រីរាជការ ​កង​កំលាំង​ប្រដាប់អាវុធ ​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស ​លោកគ្រូ​អ្នកគ្រូ​ក្នុង​ការ​ស្តារ​ព្រៃឈើ ​ឡើងវិញ​ដោយ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ