បែកកង់ ក្រឡាប់រថយន្តដឹកកម្មករ រងរបួសធ្ងន់-ស្រាយចំនួន ១៧នាក់
កំពង់ស្ពឺ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ក ដឹកកម្មករ-ការិនីរោងចំនួន បណ្ដាលឲ្យមនុស្ស១៧នាក់ រងរបួសធ្ងន់-ស្រាល ក្នុងនោះ ៤នាក់ របួសធ្ងន់ និង ១៣នាក់ របួសស្រាល នាទី ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៦ កស្ថិតលើផ្លូវជាតិលេខ ៤៤ ចន្លោះ ត្រង់ចំណុចភូមិអូរនាងហ៊ីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាល ស្រុករោងទង បានឲ្យដឹងថា រថយន្តដឹកកម្មករដែលជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ាកយ៉ាន់ដាយ ចំណុះ ១២កៅអី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2S.7474 អ្នកបើកបរឈ្មោះ ជួង ជឿន ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ប្រភពដដែល បន្តថា កម្មករ-ការិនីរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ និងគ្លីនិច ឯកជន ដើម្បី ធ្វើការសង្គ្រោះបន្ទាន់ រហូតដល់រសៀលថ្ងៃទី ៣០ ខែមិថុនានេះ មិនទានមានរបាយការណ៍ស្តីពីការស្លាប់របស់កម្មករណាម្នាក់ឡើយ ប៉ុន្តែជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ជួយសង្គ្រោះបន្ទាន់ ។
ជាមួយគ្នានេះ ផងដែរ សមត្ថកិច្ច បានផ្ដាំផ្ញើ ដល់អ្នកបើកបរដឹកកម្មករ-ការិនីរោងចក្រកាត់ដេរ ត្រូវមានការប្រុងប្រយ័ត្នរាល់បច្ចេកទេសរថយន្ត សំបកកង់ត្រូវថ្មីមានគុណភាព ដើម្បីធានសុវត្ថិភាពសម្រាប់អ្នកជិះ ហ្វាង ភ្លើងស៊ីញ៉ូវ គ្រឿងក្រោមជាដើម ។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសក្នុងមន្ទីរ ហើយក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ក្នុងការព្យាបាលផងដែរ ៕