ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ពលរដ្ឋ​​​​សុំ​ឲ្យ​អាជ្ញាធរខេត្ដ​​កំពង់ធំ ​ជួយ​​កសាង​ស្ពាន​២​កន្លែង​ ​នៅ​ឃុំ​បឹងល្វា​ ខណៈ​ឈ្មួញ​រកស៊ី​ឈើ ​យក​លុយ​​​ថ្លៃ​ ​ពី​ពួកគាត់ ​ពេល​ឆ្លងកាត់​
ថ្ងៃទី ០១ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 12:13 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 747នាក់)




កំពង់ធំ ៖ ​ប្រជាពលរដ្ឋ​១២​ភូមិ​នៅ​ភូមិ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ សុំ​ឲ្យ​លោក​​ អភិបាល ខេត្ត និង ​រាជរដ្ឋាភិបាល ជួយ​កសាង​ស្ពាន​២​កន្លែង ស្ថិតនៅ​ក្នុងភូមិ​អូរ​កែង​ទាត់ ​ដែល​ពួក​ត្រូវ​ឆ្លងកាត់ ជា ប្រចាំ​ក្នុង​ ការរស់នៅ ប៉ុន្តែ​កន្លងមក និង​បច្ចុប្បន្ន ឈ្មួញ​រកស៊ី​ឈើ​ម្នាក់ ​ជា​មន្ត្រី​ទាហាន​ នៅ​ផ្នែក​សឹក​រង ស្រុក​សន្ទុក​ និង​មេភូមិ បណ្ដោះអាសន្ន​នៅ​អូរ​កែង​ទាត់​នេះ ​បាន​ហួងហែង​ធ្វើ ​ស្ពាន ទាំង​២​កន្លែង​នេះ យក​លុយ​ពី​ពួកគាត់​ ក្នុង​តំលៃ​ថ្លៃ ដែល​ធ្វើ​ពួកគាត់ ជួប​ការ​លំបាក​ជាខ្លាំង ក្នុង​ឆ្លង កាត់​ទៅមក​នោះ​។

ប្រជាពលរដ្ឋ​ទាំងនោះ ​បាន​បន្ត​ឲ្យ​ដឹងថា ​កន្លែង​ទាំង​២​នេះ​ ពី​ដើម​គឺមាន​អូរ ទឹក​ហូរ​កាត់ នៅ​រដូវវស្សា ក្រោយមក​ផ្លូវ កាន់តែ​រូង​ទៅៗ ​ដោយសារតែ​រថយន្ត ដឹកឈើ ប្រជាពលរដ្ឋ​ក៏​ចេះ​នាំ គ្នា ដាក់​ដើម​ឈើ​ ធ្វើ​ស្ពាន​ឆ្លងកាត់​ជា​ធម្មតា ប៉ុន្តែ ឈ្មោះ ​ខឹម ហម ហៅ​៨៤ ជា​មន្ត្រី​ទាហាន ​សឹង​រង​ស្រុក ​សន្ទុក ដែល​នៅ​ប្រចាំ​នៅទីនេះ ​ក៏បាន​ធ្វើ​ស្ពាន​ដែល​មាន​លក្ខណៈ ​រឹងមាំ​បន្តិច ដើម្បី​ឲ្យ​រទេះគោ ​ក្របី និង​រថយន្ត ​ដែល​គាត់​រត់ការ​កាង​នោះ ឆ្លងកាត់​បាន និង​យក​លុយ​ពី​អ្នកផ្សេង  ​ហើយ​ក្រោយមក ក៏​បន្ត​ហួងហែង​ធ្វើ​ស្ពាន​ផ្ដាច់មុខ ​ធ្វើ​អាជីវកម្ម​ជាមួយ​ប្រជាពលរដ្ឋ​តែម្ដង ដោយ​យក​លុយ​ពី គឺ​រទេះគោ ក្របី និង​គោយន្ត​១​គ្រឿង​ តម្លៃ​១​ម៉ឺន​រៀល​ ចំណែក​ស្ពាន​១​ កន្លែង​ទៀត ​គឺ​លោក​មេភូមិ    បណ្ដោះ​អាសន្ន​អូរ​កែង​ទាត់ ​ឈ្មោះ​ ពៅ វែង ជា​អ្នកធ្វើ ​ដោយ​យក​លុយ​ពី​រទេះគោ ​ក្របី និង​គោយន្ត​១​គ្រឿង តម្លៃ ១​ម៉ឺន​៥​ពាន់​រៀល ​ទៅ​២​ម៉ឺន​រៀល ។

បុរស​ម្នាក់​ឈ្មោះ សន គីម ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​កែង​ទាត់​  បាន​និយាយថា​ ករណី​ខាងលើនេះ​ប្រជាពលរដ្ឋ ​បាននាំគ្នា​ផ្ដិត​មេ​ប្ដឹង ​ទៅ លោក​មេឃុំ ឲ្យ​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ដែរ ​តែ​គ្មាន​លទ្ធផល​រហូត​មកទល់​ពេលនេះ​។

បុរស ឈ្មោះ​សន គីម ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​តំបន់ភ្នំ​ក្រហម ​និង​ភូមិ​អូរ​កែង​ទាត់ ​ជា​ឈ្មោះ ភូមិ​បណ្ដោះអាសន្ន​នេះ សុទ្ធតែ​បាន​និយាយ​ដូចគ្នា​ថា ​លោក ខឹម ហម រហស្សនាម ​៨៤​នេះ ជា​អ្នក រត់ការ​កាង​បទល្មើស​ឈើ ដែល​ដឹក​តាម​រទេះគោ ក្របី ​និង​គោយន្ត ចេញពី​ព្រៃ​ឡង់ កាត់​តាម​ភូមិ សាស្ត្រ​ឃុំ​សុចិត្រ​ ស្រុក​សណ្ដាន់ ឆ្លងកាត់​ចំណុច​អូរ​ក្រពើ ​មក​ផ្លូវ​ភូមិ​អូរ​កែង​ទាត់​នេះ​  ចេញទៅ​ខេត្ត កំពង់ចាម ក្នុងស្រុក​ស្ទឹងត្រង់ ​ហើយ​លោក​មន្ត្រី​ទាហាន​រូបនេះ គឺ​រកស៊ី​របរ​នេះ ​ជាច្រើន​ឆ្នាំ​មកហើយ តាំងពី​ទីនេះ មាន​ព្រៃស្ដុក ​រហូត​កើតជា​ភូមិ​។

​លោក ​ប៉ែន លឿង មេឃុំ​បឹងល្វា ប្រាប់អ្នកសារព័ត៌​ថា លោក​មិនមាន លទ្ធភាព​ដោះស្រាយ​នោះទេ ទាល់តែ​ស្រុក​ ។ ចំណែក​លោក អភិបាលស្រុក​សន្ទុក​ គឺ​លោក​យស បញ្ញា​រិ​ទ្ធ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ចំពោះ​បញ្ហា ​លោក​បាន​ហៅ​អ្នក​ទាំង​២​នោះ ​មក​ធ្វើ កិច្ច ​សន្យា​បញ្ឈប់​ ឲ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​ប្រជាពលរដ្ឋ​រួច​ម្ដង​ទៅ​ហើយ ​ប៉ុន្តែ​បើ​ករណីនេះ នៅតែ​បន្ត​កើត ​មាន​លោក​នឹង​មាន​ចំណាត់​ការបន្ត​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ