ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​​សមត្ថកិច្ច​​ ចាប់ចោរ​លួច​រថយន្ដ​ បាន​ ទាំងយប់​ ​នៅ​ស្រុកត្រាកក់​
ថ្ងៃទី ៣០ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 12:09 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 672នាក់)




តាកែ  ៖ ​​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ បាន​កើត​ឡើង​ ​បន្ទាប់​ពី​ម្ចាស់​មិន​ឃើញ​រថយន្ត​ ដែល​ខ្លួន​​ចត​នៅមុខ​ផ្ទះ​ បាត់​ពី​កន្លែង​ ​ហើយ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ភ្លាមៗ​​ សមត្ថកិច្ច​ស្រុក​បាទី​ ​​តាម​ប្រមាញ់​ចោរលួច​រថយន្ត​​ទាំង​យប់​ មក​ចាប់ខ្លួន​ជនសង្ស័យ​ ​​បាន​​នៅ​ស្រុក​ត្រាំកក់។​

​ម្ចាស់​រថយន្ត​ឈ្មោះ​ ស៊ិន ឃុន ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ​បាន​និយាយ​ថា ករណី​​បាត់​រថយន្ត​នេះ​កើត​ឡើង​ ​វេលា​ម៉ោង​២​និង​២០​នាទី​ទៀបភ្លឺ ​ថ្ងៃទី​៣០ ​ខែមិថុនា​​ ឆ្នាំ ​​២០១៦ ស្ថិតនៅ​ផ្ទះ​គាត់​ភូមិ​អា​ជាំ​ង ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។  ក្រោយ​ពេល​ដែល ​គាត់​ដឹងថា​ បាត់​រថយន្ត​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាមៗ​ ទើប​ឈាន​ដល់​ការ​តាម​ស្រាវជ្រាវ​ ជា​បន្ទាប់​រហូត​ចាប់​ខ្លួន​បាន​ជនសង្ស័យ​រួម​និង ​រថយន្ត​ដែល​លួច​យក​ទៅ​នោះ នៅ​ម៉ោង​៣​និង​២៧ ​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​នៅ​ស្រុ​ក​ ត្រាំកក់ ខេត្តតាកែវ​។

លោក​អធិការស្រុក​បាទី ​បាន​ឲ្យ​ដឹងថា ក្រោយ​កម្លាំង​ជំនាញ​របស់​លោក​ទទួល​បាន​ព័ត៌មាន​ករណី​ចោរលួច​រថយន្ត ​ពី​ជនរងគ្រោះ​រួចមក ​កម្លាំង​របស់​លោក​បាន​ដុតដៃដុតជើង​តាម​ប្រមាញ់រ​ហូត​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​រួមនឹង​វត្ថុតាង​នាំយក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តែម្តង​។

លោក​ បន្តទៀតថា ​ជនសង្ស័យ​ករណី​លូច​រថយន្ត​នេះ​មាន​​ឈ្មោះ ផាវ សុភា​ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​គា​ ឃុំ​គា ស្រុក​មោង​ឫស្សី​ខេត្តបាត់ដំបង ហើយ​ជនសង្ស័យ​នេះ​ត្រូវ​បាន​លោក​ អធិការ​បញ្ជាក់ថា ​ជា​ជន​សកម្ម​ក្នុង​ការ​លួច​រថយន្ត​ប្រភេទ​កូ​រ៉េដឹក​កម្មករ​កន្លង​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​កំពុង​សាកសួរ​ព័ត៌មាន​បន្ថែម​ទាក់ទង​និង​បក្សពួក ​និង​ទីកន្លែង​ដែល​ខ្លួន​ធ្លាប់​យក​រថយន្ត​ដែល​លួច​បាន​យកទៅលក់​ឲ្យ​ដើម្បី​ឈាន​ទៅដល់​ការ​បង្ក្រាប​ ទាំង​សំបុក​យក​មក​ចាត់ការ​តាម​នីតិ​វិធី ៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ