ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​បង្ក្រាប​ជន​​​​អ្នក​​ប្រើប្រាស់​គ្រឿងញៀន​​​ឃាត់ខ្លួន​​ម្នាក់​ ​ បក្ខពួក២នាក់​ កំពុង​រត់​គេច​ខ្លួន​​
ថ្ងៃទី ៣០ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 12:49 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 614នាក់)




កំពត ៖​​ ​​ ​ទីតាំង​​លួច​លាក់ខ្លួន​ ​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង​​ ​ត្រូវ​បាន​កំ​លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្នាយ​អញ្ជិត ​​ចុះ​បង្ក្រាប​ ​ឃាត់ខ្លួន​អ្នក​​ប្រើប្រាស់​គ្រឿង​ ម្នាក់​​ ​រួម​និង​​ដក​ហូត​​វត្ថុតាង​​ប្រើប្រាស់​មួយ​ចំនួន​។

ប្រតិបត្តិការនេះ ​​​​កាលពី​ល្ងាច​ថ្ងៃទី​២៩​ ខែមិថុនា ឆ្នាំ ២០១៦​​ម្សិលម៉ិញ​នេះ  នៅក្នុង​ភូមិ​ស្នាយ​អ​ញ្ជិ​ត​ ឃុំ​ស្នាយ​អ​ញ្ជិ​ត ​ស្រុក​ជុំ​គី​រី ​ខេត្តកំពត​។  

នគរបាល​ប៉ុស្តិ៍​ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន ​​​មានឈ្មោះ ហុង សុ​ធន់ (​ហៅ​តាន់​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​ ​ដកហូត​ ​វត្ថុតាង​​ថ្នាំញៀន ​មួយ​កញ្ចប់​ សម្ភារៈ​សំរាប់​ប្រើប្រាស់​មួយចំនួន​ និង​ម៉ូតូ​ហុងដា ​មួយគ្រឿង​។  ចំណែក​ជន​ប្រើប្រាស់​២នាក់​ បាន​រត់គេចខ្លួន​។


បច្ចុប្បន្ន​ ជន​ស​ង្ស័យ ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​ស្នងការ​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ចំណែក​ ជនសង្ស័យ​២នាក់​ ដែល​រត់​គេចខ្លួន​សមត្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​ និង​តាម​ប្រ​មាញ់​ ​រក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាមច្បាប់​ផងដែរ​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ