ថៃប្រលែងពលរដ្ឋខ្មែរ ២១នាក់ មកកម្ពុជាវិញ តាមច្រកអន្ដរជាតិជាំសាង៉ាំ
ឧ ត្តរមានជ័យ ៖ សមត្ថកិច្ចថៃ បានប្រលែងពលរដ្ឋខ្មែរ ចំនួន២១នាក់ ឲ្យវិលត្រឡប់មកកម្ពុជា តាមច្រកអន្ដរជាតិជាំសាង៉ាំ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ។ គួរបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង២១នាក់នេះ មានប្រុស១១នាក់ ស្រី១០នាក់ ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅខេត្តសមុទ្របាកាន ប្រទេសថៃ ពីបទឆ្លងដែនខុសច្បាប់ ចូលតាមច្រកប៉ោយប៉ែត។
ប្រជាពលរដ្ឋ ទាំងអស់នោះ រស់នៅខេត្តស្ទឹងត្រែង៥នាក់ ខេត្តសៀមរាប៨នាក់ ខេត្តកំពង់ចាម២នាក់ ខេត្តបន្ទាយមានជ័យ៣នាក់ ខេត្តតាកែវ២នាក់។ នៅពេលបច្ចុប្បន្ន សមត្ថកិច្ចច្រកជាំ សាង៉ាំ បានធ្វើការអប់រំ ហើយបានឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕