ស្រវឹងស្រា យកខ្សែចងចង្កេះ ចុះមុជទឹកទន្លេ រុំខ្សែ លង់ទឹកស្លាប់
ស្ទឹងត្រែង៖ បុរសម្នាក់ស្រវឹងស្រា ចុះទន្លេ យកខ្សែមក ចងចង្កេះមុជទឹក រុំខ្សែងើបមិនរួច លង់ទឹកស្លាប់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៧ ត្រូវបានគេប្រទះឃើញអណ្ដែតទឹកនៅព្រឹកថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦ នៅចំណុចអូខាន់ឌឿ ក្នុងភូមិសាស្ត្រឡាកាយ ឃុំថ្មកែវស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
នគរបាល ស្រុកសៀមប៉ាង បានឱ្យដឹងថា ជនរងគ្រោះ ដែលលង់ទឹកស្លាប់មាន ឈ្មោះ ធី រដ្ឋា (ហៅប៉ិត) ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។
នគរបាល បន្ដថា នៅថ្ងៃកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹង ហើយបានយកខ្សែនីឡុង ចងរុំជាប់ ចង្កេះ មុជទឹក ទៅចងឈើនៅក្នុងទឹកទន្លេ ដោយស្រវឹង និងខ្សែរុំ ចង និងចង្កេះខ្លី ទើបងើបមិនរួចបណ្តាលឱ្យឈ្លោះទឹកស្លាប់តែម្តង។
លោក បន្តថា ក្រោយបានទទួលដំណឹងថាមានអ្នកលង់ទឹកស្លាប់កម្លាំងរបស់លោកបានសហការជាមួយកម្លាំងប៉ុស្តិ៍ថ្មកែវ ជាមួយក្រុមគ្រួសាររងគ្រោះ ដើររកមើលបានប្រទះឃើញសាកសពកំពុងអណ្ដែតទឹកនៅចំណុចខាងលើ ដោយឃើញមានខ្សែនីឡុងពណ៌ខៀវមានប្រវែង១០ម៉ែត្រ ពាក់ឈៀងជាប់ និងសាកសព និងឈើប្រភេទធ្នង់មួយដុំ មុខកាត់២ តឹកកន្លះបួនជ្រុងប្រវែង២ម៉ែត្រ ចងជាប់ ជាមួយខ្សែងើបមិនរួចទើបឈ្លោះទឹកស្លាប់តែម្តងទៅ។
សាកសពត្រូវបានកម្លាំងជំនាញពិនិត្យមើល បញ្ជាក់ថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែនមិនមានពាក់ព័ន្ធនិងករណីឃាតកម្មនោះទេ។សពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕