ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឃាត់ខ្លួន​ ជន​​ប្រើប្រាស់ ​និង​ជួញដូរ​គ្រឿងញៀន​ ​​០៥​នាក់​ ​នៅ​ក្រុង​សៀមរាប
ថ្ងៃទី ២៩ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 03:35 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 749នាក់)




សៀមរាប​៖​  ជន​សង្ស័យ​ចំនួន​០៥​នាក់​​ ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ ​និង​ជួញដូរ​គ្រឿងញៀន ​នៅក្នុង​ក្រុង​សៀមរាប​ ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប ​ធ្វើការ​ស្រាវជ្រាវ​ និង​ឈាន​ទៅដល់​ការ​ឃាត់ខ្លួន​​​បាន​ជា​បន្ដបន្ទាប់​ ​​ដក​ហូត​យក​វត្ថុតាង​មួយចំនួន​​  នៅ​​​ថ្ងៃទី​២៩ ​ខែមិថុនា ​ឆ្នាំ​២០១៦​ ។


​មន្ត្រី​អាវុធហត្ថ​ បាន​ឲ្យ​ដឹងថា ​ឆ្លងតាម​ការ​រាយ​ការ​ និង​ស៊ើប​អង្កេត​យ៉ាងច្បាស់​ លាស់​ទើប​កម្លាំង​អាវុធហត្ថ​ស្រុក ​និង​ខេត្ត​សហការគ្នា​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៥​នាក់​ ករណី​រក្សាទុក​ដឹកជញ្ជូន​ ឬ​ជួញដូរ​ដោយ​ខុ​សច្បាប់​ នូវ​សារធាតុ​ញៀន ​នៅ​ចំណុច​ភូមិ​វិហារ​ចិន​ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ ។​ ​


អាវុធហត្ថ ​បានបន្ដថា ករណី​បង្ក្រាប​ ​លើក​ទី​១​. ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ទី​១. តេង សុ​លាង​ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ មុខរបរ​បើកបរ ​ទីលំនៅ​ភូមិ​តាភុល​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។​ទី​២.​តេង គឹម​ស៊ា​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប ​ទីលំនៅ​ ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប ។   ដកយក​វត្ថុ តាង​រួមមាន​ ៖ ​ម្សៅ​គ្រើម​ម៉ា​ទឹកកក​០៤​កញ្ចប់​ទម្ងន់​២,89​ក្រាម ​និង​WY០១​គ្រាប់​ទូរ​សព្ទ័​០២​គ្រឿង​,​ជញ្ជីង​ថ្លឹង​០១​គ្រឿង​។

​បង្ក្រាប​លើក​ទី​០២ ៖ ​​ករណី​រក្សាទុក​ដឹកជញ្ជូន ​ឬ​ជួញដូរ​ដោយ​ខុ​ស​ ច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប ។​ក្នុងនោះ​ អាវុធហត្ថ​ ​ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣ ​នាក់ ៖ ​ទី​១.ច​យ ចិត្ត​ភេទ​ប្រុស​អាយុ​ ៣១​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម ​ក្រុង​សៀមរាប ​ទី​២. ​ជុន ហ៊ា​ត​ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មុខ​ របរ​ធ្វើស្រែ​ទីលំនៅ​ភូមិ​ជី​យោគ​ឃុំ​កំពង់ចិនត្បូង ​ស្រុក​ស្ទោង​ខេត្តកំពង់ធំ ទី​៣.  ឈ្មោះ ​ប្រាក់ ​សា​រឹ​ទ្ធ ​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ ​មុខរបរ​កម្មករ​ ទីលំនៅ​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។ ដក​ហូត​​វត្ថុតាង​ ៖​ម្សៅ​គ្រើម​ម៉ា​ទឹកកក​០៤​កញ្ចប់ ​ទម្ងន់​១,៤០​ក្រាម ​ទូរ​សព្ទ័​០៣​គ្រឿង ​និង​សំភារៈ​ជក់​ និង​វេច​ខ្ចប់​មួយ​ចំនួន​។

​បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ ​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អាវុធហត្ថ​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​​​តាម​នីតិវិធីនៃ​ច្បាប់​​។ គួរ​កត់​សម្គាល់​ផងដែរ​ថា​ បច្ចុប្បន្ននេះ​ គ្រឿង​កំពុង ​ចុះ​វ៉ៃ លុក ​ក្នុង​ខេត្ត​ទេសចរណ៍​សៀមរាប​ អង្គរ​យ៉ាង​ពេញទំហឹង​ មិន​ថា​នៅ​ទី​ជនបទ​ឬ​នៅ​ទីក្រុង​នោះ​ឡើយ​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ