បើកគោយន្តដឹកគ្រឿងសង្ហារិមចូលដីថៃ ត្រូវសមត្ថកិច្ចថៃ ចាប់ឃុំខ្លួនទាំងពីរនាក់ បងប្អូន
បន្ទាយមានជ័យ ៖ បុរស២នាក់បងប្អូនបង្កើត និងគ្នាបានដើរលក់គ្រឿងសង្ហារឹមតាមគោយន្តកន្ត្រៃពីស្រុកកំណើត រហូតដល់ច្រកបឹងត្រកួន ព្រំដែនខ្មែរថៃ មិនអស់ចិត្តលួចចូលទៅលក់នៅក្នុងស្រុកថៃ ត្រូវតម្រួតថៃ ឃាត់ខ្លួនទាំងគោយន្តដឹកគ្រឿងសង្ហារិម និងមនុស្សយកទៅប៉ុស្តិ៍ ដើម្បីសួរនាំនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្សារតាប្រាយ៉ា ប្រទេសថៃ ។
នគរបាលច្រកបឹងត្រកួន បានឲ្យដឹងថា បុរសទាំង២នាក់ ដែលត្រូវតម្រួតថៃចាប់ខ្លួននោះមាន ឈ្មោះ ១. ហួន គ្រួក ប្រុសអាយុ២៦ឆ្នាំ ២.មាន ឈ្មោះ ហួន វិត ទាំង២នាក់ ជាបងប្អូនបង្កើត និងគ្នា រស់នៅក្នុងភូមិគូរ ឃុំចុងដួង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នគរបាល បានបន្ដថា គោយន្តកន្ត្រៃដែលដឹកគ្រឿងសង្ហារិមជិះលក់តាមជាយដែនលុះលក់មកដល់ច្រក បឹងត្រកួន ត្រង់ចំណុច មហោស្រព ស្រាប់តែគោយន្តនោះចូលបង្ហួសនៅលក់នៅទឹកដីថៃ បន្តស្រាប់តែ ពេលនោះត្រូវតម្រួតថៃចាប់តែម្តង។
បច្ចុប្បន្នបុរសទាំង២នាក់ នោះត្រូវតម្រួតថៃឃុំខ្លួន នៅក្នុងអធិការដ្ឋានតម្រួតស្រុកតាប្រាយ៉ា ប្រទេសថៃ ។នគរបាលច្រកបឹងត្រកួន បានបន្ដទៀតថា បើបងប្អូនណាបានស្គាល់បុរសទាំង២នាក់នេះមេត្តាផ្តល់ដំណឹងឲ្យបងប្អូនគាត់ បានដឹងផងដោយអនុគ្រោះ៕