ជនជួញដូរគ្រឿងញៀន៤នាក់ បញ្ជូនខ្លួន ទៅតុលាការ
សៀមរាប ៖ នៅថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១៦ នគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្ត បញ្ជូនខ្លួន ជនសង្ស័យ៤នាក់ ទៅតុលាការ ជាប់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន ដោយខុសច្បាប់ ។
ជនសង្ស័យទាំង៤នាក់ ខាងលើ ត្រូវបាននគរបាលជំនាញ បើកប្រតិបត្តិការបង្ក្រាប ករណីរក្សាទុកនិងជួញដូរ ដោយខុសច្បាប់នៅសារធាតុញៀន កាលពីវេលាម៉ោង០៩និង៣០នាទីក្នុងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិ ខ្នារ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកវរសេនីយ៍ ទោ អ៊ុំ សាអាត ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ពេជ្រ ពិសិត ភេទប្រុស កើតនូវឆ្នាំ ២០០០មុខរបរធ្វើស្រែ ភូមិខ្នារ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទី២.ឈ្មោះ អាន់ ហៅយួន ភេទប្រុស កើតនូវឆ្នាំ១៩៩០មុខរបរធ្វើស្រែ ភូមិខ្នារ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទី៣.ឈ្មោះ ស៊ឹម សម្ផស្ស ភេទប្រុស កើតនូវឆ្នាំ ១៩៩៣មុខរបរជាងទូរស័ព្ទ ភូមិទក្សិណត្បូងសង្កាត់គោកចកក្រុង សៀមរាប ទី៤.ឈ្មោះ លន់ ផល្លាស្ស ភេទប្រុស កើតនូវឆ្នាំ ១៩៩៩មុខរបរសិស្ស ភូមិគោកស្នួល ឃុំខ្នាតស្រុកពួក ខេត្តសៀមរាប។
លោក បានបន្ដថា វត្ថុតាង សមត្ថកិច្ចហើយ ដកហូតបាន គ្រឿងញៀនប្រភេទម្សៅមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់ មានទម្ងន់ស្មើ នឹង០.១ក្រាម និងសំភារៈ វេចខ្ចប់ និងឧបករណ៍ ប្រើប្រាស់ថ្នាំញៀនមួយចំនួន រួចបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីសួរនាំ។
បច្ចុប្បន្ន សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕