មនុស្សម្នាក់ស្លាប់ របួសធ្ងន់ស្រាល៤នាក់ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៨ ខែមិថុនា
ភ្នំពេញ ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៤លើក (យប់ ៣លើក) បណ្តាលអោយមនុស្សស្លាប់ ១នាក់ ( ប្រុស ) រងរបួសធ្ងន់ ៣នាក់ ( ស្រី១នាក់ ) និងរបួសស្រាល ១នាក់ ( ប្រុស ) ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៦គ្រឿង រួមមាន ម៉ូតូចំនួន ៣គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង និងអ្នកថ្មើរជើង ១នាក់ ។
របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក ,ស្រវឹង ១លើក ( ស្លាប់១នាក់ ) និងមិនប្រកាន់ស្តាំ ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៣នាក់ ( យប់ ) ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ២លើក ផ្លូវខេត្ត-ក្រុង ចំនួន ១លើក និងផ្លូវលំ ចំនួន ១លើក ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ១លើក រថយន្តធុនតូច ២លើក និងរថយន្ត ធុនធំ ១លើក ។
របាយការណ៍ បានបន្ដថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តត្បូងឃ្មុំ ៥លើក ស្លាប់ ១នាក់ និង រាជធានីភ្នំពេញ ១លើក របួស ២នាក់ ។
របាយការណ៍ដដែល បានបញ្ជាក់ទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២២៣៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១០៦៤គ្រឿង និងពិន័យសរុប ១១៦៩គ្រឿង។ នេះយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ៕