ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ឲ្យ​គេ ​កិន​មីន​​តោន​ផ្ទុះ​ រង​របួស​ យ៉ាង​ដំណំ
ថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 03:25 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 680នាក់)




​សៀមរាប​៖​បុរស​ម្នាក់​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​បុស្ស​ព្រិច​ឲ្យ​គេ​ស្រាប់តែ​កិន​ម៉ីន​​តោន​ផ្ទុះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ បច្ចុប្បន្ន​ កំពុង​ជួយសង្គ្រោះ​ពី​សំណាក់​ក្រុមគ្រូពេទ្យ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៦​ស្ថិត​ក្នុងភូមិ ដៃ​អាវ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន​។​

លោក​វរសេនីយ៍ទោ​ណុប សារ៉ាក់ អធិការ នគរបាល ស្រុក​វ៉ារិន បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​២៨​នេះ​ថា ហេតុការណ៍​បានកើត​ឡើង ​នៅ​ចំណុច ខាងកើត​ត្រពាំង ដៃ​អាវ ប្រហែល​២​ពាន់​ម៉ែត្រ ស្ថិត​ក្នុងភូមិ ដៃ​អាវ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន​។ លោក​បន្តថា ​៖ ​គ្រោះថ្នាក់​នេះ​គឺ​ដោយ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​។

លោក​វរសេនីយ៍ទោ​ណុប បន្ថែម​ថា​៖​ ជនរងគ្រោះ​មាន ឈ្មោះ​ស៊ន់ ដា​នី​ ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ បច្ចុប្បន្ន ភូមិ​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​។ រងរបួស​ដៃ ខាងឆ្វេង និង​ជើង​ខាងឆ្វេង​មុត​រយះ​បាក់ឆ្អឹង​ទាំង​ដៃ ទាំង​ជើង​។

ក្នុង​ហេតុការណ៍​នេះ​ខូចខាត​ត្រាក់ទ័រ​ម៉ាក​គូ​ប៊ូ​តា ​ផ្នែក​មុខ​ខាងឆ្វេង​ហើយ​មូលហេតុ មកពី​ជនរង​គ្រោះ​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ស៊ីឈ្នួល​គេ​ប្រភេទ​ដី​បុស្ស​ព្រិច​៕

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ