បញ្ជូនខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ
កំពត ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយ គ្រឿងញៀន ត្រូវបានកម្លាំងការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋានខេត្ត កសាងសំណុំរឿង បញ្ជូនខ្លួន ទៅកាន់តុលាការ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ ។
លោកឧត្តមសេនីយ៍ត្រី អិន ជីវ៉ា ស្នងការរង និងជាប្រធាន ការិយាល័យកណ្ដាលប្រឆាំងបទល្មើស នៃស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា មុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលនៃការិ យាល័យកណ្តាល ប្រឆាំងបទល្មើស ខេត្តកំពត សហការនឹងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ បង្ក្រាបបាន នៅវេលាម៉ោង៤,០០ រសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ចំណុចភូមិកំពុងបាយខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ជនសង្ស័យមានឈ្មោះ ស៊ុំ វ៉ាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពុងកណ្ដាល ក្រុងកំពត ។ វត្ថុតាងរឹបអូសបាន រួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២កញ្ចប់ (កញ្ចប់ធំ១ និងកញ្ចប់តូច១) ទម្ងន់៤,៦៧ក្រាម(ថ្លឹងទាំងថង់) និង ថង់ប្លាស្ទិច ចំនួន៧ថង់ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ ការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋានខេត្ត កសាងសំណុំ រឿងបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមនីតិវិធី ៕