ប្រារព្ធខួបអនុស្សាវរីយ៍លើទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាក្រោម អធិបតីភាពឯកឧត្តម អន ស៊ុំ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយខេត្ត និងជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាក៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាល ចុះជួយខេត្ត ។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុង អឿន សមាជិកគណៈកម្មាធិការកណ្តាល ទីប្រឹក្សារាជរដ្ឋាភិបាលប្រធាន គណបក្សខេត្ត និង ជាប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក សួន បវរ អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ និងអស់លោកប្រធាន អនុប្រធាន សមាជិកសមាជិកា គណបក្ស ប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យជាច្រើនរូប ។
ឯកឧត្តម អ៊ុង អឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សខេត្តបន្ទាយមានជ័យ បានអានសន្ទរកថា របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបង្ហាញពីប្រវត្តរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចាប់ឡើង នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ និងបន្តដឹកនាំប្រទេសកម្ពុជា អោយស្ថិតស្ថេរគង់វង្ស និងរីកចំរើនដូចបច្ចុប្បន្ន ។
ឯកឧត្តម អន ស៊ុំ បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានតស៊ូរំដោះប្រទេសជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏យុង ឃ្នង ហើយបានបន្តដឹកនាំប្រទេសជាតិសម្រេចបានជោគជ័យយ៉ាង ធំធេងមានសន្តិភាពមានការរីកចំរឿន លើគ្រប់វិស័យជាពិសេសការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋមិនថែមតែប៉ុណ្ណោះធ្វើអោយប្រទេសជាតិមានឈ្មោះបោះសម្លេងលើឆាកអន្តរជាតិស្មើភាពស្មើសិទ្ធិជាមួយប្រទេសដទៃ ៕