ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ពលការិនីខ្មែរ៤នាក់​ រងគ្រោះ​ ​​និង​ជួប​ការ​លំបាក់​ នៅ​ម៉ាឡេស៊ី ​ត្រូវ​បាន​ជួយ​ ​​ឲ្យ​វិល​ត្រឡប់​​មក​កម្ពុជា​វិញ
ថ្ងៃទី ២៤ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 04:36 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 658នាក់)




 ភ្នំពេញ៖ ​ ​ពលករ -ពលការិនីខ្មែរ៤នាក់ ​ដែលជួបការលំបាកពេល​ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី នឹង​មកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦​ ស្អែកនេះ តាមជើងយន្តហោះ AK ៥៣៦។ នេះបើតាម អ្នកនាំពាក្យ​ក្រសួង​ការបទេស​ ​លោក ជុំ សុន្ទរី បាន​ឲ្យ​ដឹង​ នៅរសៀលថ្ងៃទី២៤ ខែមិថុនានេះ។

​លោក ជុំ សុន្ទរី បានបន្ដថា​ ពលករ-ពលការិនីខ្មែរទាំង៤​​នាក់​  ត្រូវបាន​ ស្ថាន​ឯកអគ្គរាជទូតកម្ពុជា​ ប្រចាំប្រទេសម៉ាឡេស៊ី​ ​ ​ ​ជួយសង្រ្គោះ ​មានឈ្មោះ​ ៖


១- ពលការិនី ស៊ីវ សារឿន អាយុ៣៤ ឆ្នាំ នៅភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានទៅធ្វើការតាមផ្ទះនៅម៉ាឡេស៊ី តាំងពីខែកុម្ភៈ ឆ្នាំ២០១៥ តាមរយៈមេខ្យល់ ដោយធ្វើដំណើរតាម រថយន្តកាត់តាមប្រទេសថៃ។ ដោយសាមីខ្លួនពុំមានលទ្ធភាពដោះស្រាយ ដោយខ្លួនឯង ស្ថានទូតបាន ចេញថ្លៃបង់ពិន័យឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ព្រមទាំងទិញសំបុត្រយន្តហោះឲ្យពលការិនីរូបនេះ។
២- ពលការិនី គ្រួច ស្រីពៅ អាយុ២៤ឆ្នាំ នៅភូមិបល្ល័ង្គខាងលិច ឃុំលេខ១ ស្រុកទីរួម ខេត្តកំពង់ធំ ខេត្តកំពង់ធំ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ខាងផ្នែកជូតសំអាត តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៦ តាមរយៈក្រុមហ៊ុន Century Cambodian នៅកម្ពុជា ដោយធ្វើដំណើរតាម រថយន្តកាត់តាមប្រទេសថៃ។
៣- ពលករ សាលីម អាទៀតម៉ីស៊ី អាយុ២៨ឆ្នាំ នៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ជាចុងភៅ ដោយខ្លួនឯង តាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៦។
៤- ពលករ រ៉សាត រ៉ហ្វាត អាយុ១៩ឆ្នាំ នៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានទៅធ្វើការក្នុងចំការដូងប្រេង នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥ តាម រយៈមេខ្យល់ ដោយធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃ។


អ្នកនាំពាក្យ​ក្រសួង​ការបទេស​ រូបនេះ បានបញ្ជាក់​ទៀត​ថា  ក្នុងកំឡុងពេលរង់​ចាំការវិល​ត្រឡប់​មកកម្ពុជាវិញ ​ស្ថានទូតបានផ្ដល់កន្លែងស្នាក់​នៅ និងការទទួលទានផ្សេងៗ ដល់ពលករ-ពលការិនី ទាំង០៤នាក់ផងដែរ។ ពលករ-ពលការិនីខ្មែរ​ ទាំង០៤នាក់​ នឹងមក​ដល់​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​​ភ្នំពេញ  នៅថ្ងៃទី​២៥ ខែមិថុនាឆ្នាំ ២០១៦នេះ នៅវេលាម៉ោង ៧ និង​៣៥ នាទី​ព្រឹក​ តាមជើង​យន្ដហោះ AK ៥៣៦ ៕

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ