ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឃាត់ខ្លួន​ជនសង្ស័យ​៣នាក់​​ ញ្ជូន​ទៅ​សាលាដំបូង​ខេត្ត
ថ្ងៃទី ២៤ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 03:23 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 609នាក់)




ត្បូងឃ្មុំ ៖ ​ សមត្ថកិច្ច​​ ​ស្រុក​ត្បូងឃ្មុំ បាន​ចុះ​ប្រតិបត្តិ​ការ​ បង្ក្រាប​ករណី​​​ជួញដូរ​គ្រឿងញៀន​​ ​៣​​​ករណី​ផ្សេង​គ្នា​​ក្នុង​ថ្ងៃ​តែមួយ ​លទ្ធផល​ឃាត់ខ្លួន​ជន​សង្ស័យ​៣​​នាក់​ រឹបអូស​ថ្នាំញៀន​ បាន​ចំនួន១​២​​កញ្ចប់ សំភារៈ ​វេច​ខ្ចប់​មួយ​ចំនួន។

​របាយការណ៍​របស់​សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី ​វេលា​ម៉ោង ១១ និង​៤២​​ នាទី ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ  ២០១៦​ ​​​កំលាំង​​​ជំនាញ នគរបាល​ស្រុក​ត្បូងឃ្មុំ ​បាន​ឃាត់ខ្លួន​មុខសញ្ញា​ ឈ្មោះ ប៉ុ​ញ ម៉េង​លាង អាយុ 30 ឆ្នាំ នៅ​ភូមិ​ប្រ​យាប ឃុំ​ស្រឡប់ ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​ នៅជាប់​ខ្លួន ចំនួន 5 កញ្ចប់​ តូច និង​ម៉ូតូ 01 ​គ្រឿង ​ហើយ​បាន​សារភាពថា ​ថ្នាំ​នេះ​ ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​ វ៉ិ​ត រ៉ា​ន់ ភេទ​ប្រុស អាយុ ​28 ឆ្នាំ នៅ​ភូមិ​បទ​ទន្លា ​ឃុំ​កណ្តោលជ្រុំ ​ស្រុក​ពញាក្រែក ។

នៅ​ម៉ោង 12:37 នាទី ថ្ងៃ​ដដែល ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ហើយ​ឆែកឆេរ​លំនៅដ្ឋាន ​ឈ្មោះ វ៉ិ​ត រ៉ា​ន់ រក​ឃើញ​ថ្នាំញៀន ចំនួន 07 កញ្ចប់ (​ធំ 01​កញ្ចប់ តូច 06 កញ្ចប់ ) ​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច ចំនួន 01 ឧបករណ៍ ​សម្រាប់​ជក់ និង​សម្រាប់ វិច​ខ្ចប់ មួយចំនួន ​។ ចម្លើយ​របស់​ឈ្មោះ វ៉ិ​ត រ៉ា​ន់ បាន​ឆ្លើយ​សារភាពថា ​ថ្នាំញៀន​ដែល​សមត្ថកិច្ច​ចាប់​ដកហូត ​គឺ​ទិញ​ពី​ឈ្មោះ ឡា និល ភេទ​ប្រុស អាយុ 23 ឆ្នាំ នៅ​ភូមិ​ខ្នារ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ។

នៅ​ម៉ោង 14:15 នាទី ថ្ងៃ​ដដែល សមត្ថកិច្ច បាន​ឃាត់ខ្លួន ឈ្មោះ ឡា ​និល ឆែកឆេរ​លំនៅដ្ឋាន រក​ឃើញ​ជញ្ជីង​អេ​ឡិច​ត្រ​និ​ច​  ចំនួន 01 សំភារៈ​វិច​ខ្ចប់ ថ្នាំញៀន មួយចំនួនធំ ។  ​



​ក្នុង​កិច្ច​ប្រតិបត្តិ​នេះ សមត្ថកិច្ច បាន​ឃាត់ខ្លួន ចំនួន 03 ​នាក់ ដកហូត​បាន​ម្សៅ​ក្រាម​ព​ណ៌ស​​ ចំនួន 12 កញ្ចប់ ជញ្ជីង​អេឡិចត្រូនិក​ចំនួន 02 ឧបករណ៍​វេច​ខ្ចប់ ​និង​ទាំង​សំភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន មួយ​ចំនួន​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង 03 នាក់ សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ កំពុងធ្វើការ​សាកសួរ​កសាង​សំណុំរឿង​ បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ