សាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួន យុវជនម្នាក់ ពីបទ ជួញដូរគ្រឿងញៀន
កណ្ដាល ៖ យុវជនម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចចេញ ដីកាឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន កាលពីថ្ងៃទី២៤ ខែមិថុនា ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
សមត្ថកិច្ច បានឲ្យដឹងថា យុវជនរូបនេះឈ្មោះលន់ សុខគា អាយុ២២ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា នៅចំណុចភូមិកាប់លាវ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ។
សមត្ថកិច្ច បន្តថា នៅថ្ងៃកើតហេតុ កម្លាំងជំនាញសហការជាមួយ កម្លាំងប៉ុស្តិ៍ទ្រាបានធ្វើការល្បាត តាមភូមិសាស្ត្រ ។ លុះ មកដល់ចំណុចកើតហេតុ ក៏បានប្រទះឃើញមុខសញ្ញាចែកចាយគ្រឿងញៀន រួចក៏បានធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌ សង្ស័យសារធាតុញៀនចំនួន០៦ កញ្ចប់តូចនៅក្នុងហោប៉ៅ ខោខាង ឆ្វេងក៏ធ្វើការឃាត់ខ្លួន តែម្តង ៕