ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​មនុស្ស​៧​នាក់​​រង​របួស​ធ្ងន់​-ស្រាល​ ​​ក្នុងករណី​​ ​​រថយន្ត​ហាយ​ឡែ​នឌ័រ ​​ប្រលះ​ គោយន្ត​ដឹក​ឈើ​​ពេញទំហឹង​
ថ្ងៃទី ២៤ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 02:36 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 601នាក់)



​សៀមរាប ​ ​៖ ​​មនុស្ស​ស្រី​ចំនួន​០៧​នាក់​ បាន​រង​របួស​ធ្ងន់​ -​ស្រាល​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​រថយន្ត​ហាយ​ឡែ​នឌ័រ  ​​បាន​​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ ដឹក​ឈើ​​​ពេញ​ទំហឹង​ ធ្លាក់​ស្នាមភ្លោះ ​ក្នុង​​​​​ទិស​​ដៅ​ស្រប​គ្នា​។

ហេតុការណ៍ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​២០​នាទី​ ថ្ងៃ​ទី​២៣​ ខែ​មិថុនា ​ឆ្នាំ​២០១៦​ ស្ថិត​នៅត្រង់​ចំណុច​ផ្លូវ​កោង​ ក្នុង​ភូមិ​ឃុន​រាម​ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។

​នគរបាល​ ចរាចរណ៍ ​ស្រុក​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័រ ​​ មាន​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AJ : 6958 បើកបរ​ដោយ​ជនជាតិ​ចិន​ឈ្មោះ HUANG SHUISHAN ក្នុងនោះ​មាន​អ្នក​រួមដំណើរ​០៣​ នាក់​ ស្រី​០១​ម្នាក់។

​ប្រភព​ ដដែល​បន្ត​ថា បុរស​ជនជាតិ​ចិន​បើកបរ​ក្នុង​ល្បឿន​លឿន​ លុះដល់​ចំ​ផ្លូវ​កោង ​ស្ថិត​ក្នុង​ភូមិ​ឃុន​រាម ​ដោយ​យក​ចង្កូត​មិន​ទាន់​ ក៏​បាន​ជ្រុល​ទៅ​បុក​គោយន្ត​កន្ត្រៃ​ដឹក​ឈើ​បង្គោល​ក្រាក់​ ពេញ​ទំហឹង ​ធ្វើ​ឲ្យ​រថយន្ត​ខូចខាត​ ផ្នែក​ខាងមុខ​ទាំងស្រុង​ និង​បណ្ដាល​ឲ្យ​គោយន្ត​កន្ត្រៃ​ធ្លាក់​ពីលើ​ផ្លូវ ​ហើយ​បាន​បណ្ដាល​ឲ្យ​អ្នក​បើក​គោយន្ត​កន្ត្រៃ​និង​អ្នក​រួម​ដំណើរ​០២​នាក់​ ទៀត​ រង​របួស​ធ្ងន់​និង​ស្រាល​។

កោយ ​ពេល​កើតហេតុ​ ជនជាតិ​ចិន​ទាំង​០៤​នាក់ ​ត្រូវ​បាន​ដឹក​យក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​សៀមរាប រីឯ​អ្នក​រង​របួស​០៣​នាក់​ទៀត​(​គោយន្ត​កន្ត្រៃ​)​ត្រូវ​បាន​ដឹក​យក​ទៅ​ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​បន្ទាយស្រី។​ បច្ចុប្បន្ន​រថយន្ត​និង​គោយន្ត​កន្ត្រៃ ​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី​រង​ចាំ​ភាគី​ទាំង​០២​ចូលខ្លួន​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ