ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​បញ្ជូន​ខ្លួន​ ​ជ​ន​សង្ស័យ​​​៧​នាក់​​ តុលាការ​ ​ក្នុង​ករណី​​​ ​ជួញដូរ​គ្រឿងញៀន
ថ្ងៃទី ២៣ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 05:16 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 656នាក់)





ខេត្តសៀមរាប ៖ ​ជន​សង្ស័យ​​៧នាក់​​ពាក់ព័ន្ធ​ករណី​ជួញ​ដូរ​គ្រឿងញៀន​ ​​រួម​នឹ​ង​វត្ថុតាង ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​តុលាការ​ នៅ​រសៀល​ថ្ងៃទី ​២៣ខែ មិថុនា ឆ្នាំ​២០១៦​នេះ ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ ។


​គួរបញ្ជាក់ថា​ ​ ​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃ ទី​២១​ ខែមិថុនា ឆ្នាំ​២០១៦​ កំលាំង​ការិយាល័យ​ប្រឆាំង​ញៀន​ បាន​សហការ​ជាមួយ​កំលាំង​ប៉ុ​ស្តិ៍ ​រដ្ឋបាល​សង្កាត់​ជ្រាវ​ ​ បាន​​បង្ក្រាប​ ករណី​ជួញ​ ដូរ​ និង​សម្រួល​អោយប្រើ​ប្រាស់ ​ដោយ​ខុសច្បាប់ ​នូវ​សា​ធាតុ​ញៀន​ ស្ថិតនូវ​ចំណុច​ភូមិ​ខ្នារ សង្កាត់​ជ្រាវ​ ក្រុង សៀមរាប  ខេត្តសៀមរាប ​​សមត្ថកិច្ច​ធឃាត់ខ្លួន​​ជន​សង្ស័យ​ប្រុស​/ស្រី ​​ចំនួន​៧​នាក់ ​​​និង​ដក​ហូត​បាន​ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹក កក ចំនួន​០១​កញ្ចប់ ​ព្រមទាំង​ឧ​បករ​ណ៍ ​ប្រើប្រាស់​ ថ្នាំញៀន​មួយ​ចំនួន ហើយ​បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​សួរនាំ​។


​ជនសង្ស័យ​ទាំង​៧​នាក់ ​​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ បានជា​បន្ត​​ទី​ ១. ​ឈ្មោះ ប៉ាន់ ពិ​សិ​ដ្ធ​ ភេទ ប្រុស កើត​នូវ​ឆ្នាំ​១៩៨៦ មុខរបរ​គ្មាន ​រស់នូវ​ភូមិ ចុង​កៅស៊ូ​ សង្កាត់ ស្លក្រាម​ក្រុង​សៀមរាប ឃាត់ខ្លួន ម៉ោង​២២​និង​០០​ នាទី​ក្នុង​ថ្ងៃទី​២១​ ខែមិថុនា ២០១៦ ពីបទ​ ជួញដូរ​ ទី២. ឈ្មោះ ជូត សុខ​ហៀ​ង​ ភេទ ប្រុស កើត​នូវ​ឆ្នាំ ១៩៨៩ មុខរបរ​ជាង​ប៉ះ​កង់​ រស់​ភូមិ​ដក​ពោ​ធិ៍ សង្កាត់​ស្លក្រាម​ ក្រុង​សៀមរាប ឃាត់ខ្លួន ​ម៉ោង​២២​និង​១០​នាទី ​ក្នុង​ថ្ងៃទី​២១ ​ខែមិថុនា ២០១៦ ពីបទ ​ចាត់ចែង ​ទី៣. ឈ្មោះ សុខ​ស្រី​នាង​ភេទ​ ស្រី ​កើត​នូវ​ឆ្នាំ​១៩៩៥​ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កា​ត់​ស្លក្រាម​ ក្រុង​សៀមរាប ​ឃាត់ខ្លួន ម៉ោង​២១​និង​៤០​នាទី​ក្នុង​ថ្ងៃទី​២១​ ខែមិថុនា ២០១៦ ពីបទ ​ប្រើប្រាស់  នាក់​ទាំង ​ទី​៤​. ឈ្មោះ​ ភ្លេច សម្បត្តិ ភេទ ប្រុស កើត​នូវ​ឆ្នាំ​១៩៩៤​ មុខរបរ​កម្មករ​ មាន​ទីលំនៅ ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប ​ឃាត់ខ្លួន ​ម៉ោង​០០​និង​៥០​នាទី​ក្នុង​ថ្ងៃទី​២២​ ខែមិថុនា​ ២០១៦ ពីបទ ចាត់ចែង ​ទី​៥​.ឈ្មោះ  ហួរ​ សៀង​ហៃ​ ភេទ ប្រុស កើត​នូវ​ឆ្នាំ​១៩៩៦​ មុខរបរ​គ្មាន​រស់​នូវ​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​ជ្រាវ​ក្រុង​សៀមរាប ឃាត់ខ្លួន​ នូវវេលា​ម៉ោង ២២​និង​៣០​នាទី​ថ្ងៃទី​២១​ខែមិថុនា ឆ្នាំ​២០១៦ ពីបទ​ប្រើប្រាស់​ ​ទី៦. ​ឈ្មោះ ហ៊ុយ​ធី​ទ្បុ​ង​ ភេទ ប្រុស កើត​នូវ​ឆ្នាំ​១៩៩៦​មុខរបរ​លក់ដូរ រស់នូវ​ភូមិ ជ្រាវ សង្កាត់​ជ្រាវ​ក្រុង​សៀមរាប ឃាត់ខ្លួន​ នូវវេលា​ម៉ោង ០០​និង​១០​នាទី​ថ្ងៃទី​២១ ​ខែមិថុនា ឆ្នាំ​២០១៦ ពីបទ​ចាត់ចែង និត​ទី​៧ . ​ឈ្មោះ វ៉ា​យ​ហុង​ ភេទ ប្រុស កើត​នូវ​ឆ្នាំ​១៩៩៦​មុខរបរ​កម្មករ​សំណង់ រស់ នូវ ​ភូមិ​ក្រ សាំង​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប ឃាត់ខ្លួន​ ​នៅ​វេលា​ម៉ោង ០២​និង​១០​នាទី​ថ្ងៃទី​២១​ខែមិថុនា​ ឆ្នាំ​២០១៦ ពី​បទ​ចាត់ចែង​។

នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជក់​ អោយដឹងថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ទាំង​៧​នាក់​នោះ ហើយ ​សមត្ថកិច្ច​យើង​បានធ្វើ​ការឆែកឆេរ ​រកឃើញ​ ថ្នាំញៀន​ប្រភេទ​ម្សៅ មេ​តំ​ហ្វេ​តា​មឺ​ន ហៅ​ម៉ា​ទឹកកក​ ចំនួន​២០១​កញ្ចប់​តូច ស្មើ​និង ០.៣​ក្រាម ឧ​បករ​ណ៍ ​ប្រើប្រាស់​និង​សំភារះ​វេច​ខ្ចប់​គ្រឿង​ញៀន​មួយ​ចំ​នួ​ន​ធំ ​ និង​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង ។


បច្ចុប្បន្ន ជនសង្ស័យ​រួម​និង​វត្ថុតាង​ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៣ខែ មិថុនា​ ឆ្នាំ​២០១៦​នេះ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ