ផ្ដល់អំណោយដល់ អតីតស្នងរងខេត្តបន្ទាយមានជ័យ ដែលកំពុងសម្រាកព្យាបាល
បន្ទាយមានជ័យ ៖ ជាថ្មីម្តងទៀតកាលពីព្រឹកថ្ងៃទី២៤ មិថុនា២០១៦ លោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យរួមនឹងលោកស្នងការង នាយការិយាល័យនាំយកអំណោយ ថវិការរបស់ឯកឧត្តម ឧបនាយករដ្ឋ មន្ត្រី កែ គឹម យ៉ាន សួរសុខទុក្ខលើកទឹកចិត្តដល់លោក ឃួន ប៊ុនហួន អតីតស្នងការង នគរបាលខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នទីប្រឹក្សាក្រសួងមហាផ្ទៃក្រោយចូលនិវត្តន៍ដែលកំពុងមានជំងឺធ្ងន់ធ្ងរជាលើកទី២ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី។
លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍សំណេះសំណាលពាំនាំការសួរសុខទុក្ខពីសំណាក់ឧបនាយករដ្ឋ មន្ត្រីកែ គឹម យ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងបានសួរពីអាការៈជំងឺ និងរំលឹកពីប្រវត្តិតស៊ូការងារការពារសន្តិសុខ ជូនពលរដ្ឋ និងប្រទេសជាតិនាសម័យសង្គ្រាម។
លោក បានលើកឡើងទៀតថា ក្នុងនាមលោកជាស្នងការលោក តែងយកចិត្តទុកដាក់ដល់មន្ត្រីនគរបាលទូទាំងខេត្ត ជាពិសេសមន្ត្រីចូលនិវត្តន៍លោកតែងជួបសួរសុខទុក្ខ និងនាំអំណោយជូនដល់លំនៅឋានដើម្បីលើកទឹកចិត្តដល់ពួកគាត់ក្រៅពីកិច្ចការការពារសន្តិសុខសណ្ដាប់ធ្នាប់និងការងារសង្គម។
តាមការអោយដឹងពីក្រុមគ្រួសារលោក ឃួន ប៊ុន ហួន គឺលោកចាប់ឈើចាប់ពីដើមខែវិច្ឆិកាឆ្នាំ២០១៦ តែបានធូរ ស្បើយម្តងរួចមកហើយក៏ ចាប់ផ្តើមឈឺធ្ងន់ម្តង ទៀតកាលពីថ្ងៃទី១៩ មិថុនា ២០១៦ ចូលព្យាបាលនៅមន្ទីរពេទ្យមង្គលបូរី។
លោក ឃួន ប៊ុនហួន បានចូលបំរើការងារជានគរបាលអស់រយះពេល៣៤ឆ្នាំ ក្នុងនោះមុនទទួលបានតួនាទីជាស្នងការរងខេត្តបន្ទាយមានជ័យ លោកជាអធិការមង្គល អធិការស្រុបវេល មេបញ្ជាការវរះការពារព្រំដែនតំបន់ម៉ាឡៃឆាំ្ន១៩៨៧ តស៊ូ ជាមួយខ្មែរក្រហម បន្ទាប់ មកជានាយការិយាល័យ ប្រឆាំង គិតិ កិរិយា ហើយក្រោយមកប្ដូរ ឈ្មោះជា ការិយាល័យប្រឆាំងភេរវកម្ម ទើបមកកាន់ជាស្នងការ រង កណ្តាល សន្តិសុខពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៤ ចូលនិវត្តរដ្ឋាភិបាលបានតែងតាំងលោកជាទីប្រឹក្សា ក្រសួងមហាផ្ទៃ។ក្នុងការងារជានគរបាលបំផ្លាញ ករណីក្រុមប៉ុនប៉ងបំផ្លាញស្ថេរ ភាព នយោបាយ និងផ្ដួលរំលំរដ្ឋាភិបាល ជាច្រើនករណី ត្រូវបានថ្នាក់ដឹកនាំកោតសសើរ និងផ្តល់មេដៃ និងប័ណ្ណសរសើរជាច្រើន។ក្រៅ ពីការងារស្នូលលោក ក៏មានស្នាដៃក្នុងការបំរើបក្សដោយលោក មានតួនាទីជាសមាជិកគណៈកម្មការ សាខាបក្ស ស ៨៨ និងជាប្រធានក្រុមពង្រឹងមូលដ្ឋានឃុំផ្គាំស្រុកស្វាយចេក។ក្រៅពីការងារនេះ បានរួមចំណែកធ្វើការងារបង្ក្រាបបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។
លោក ជា បញ្ញាវ័ន ម្នាក់ និងជានិស្សិត មហាវិល័យច្បាប់ និងវិជ្ជាសសស្ត្រសេដ្ឋកិច្ចនាសម័យសាធារណៈរដ្ឋខ្មែរ។ រូបលោក និងក្រុមគ្រួសារ សូមថ្លែងអំណរគុណដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន និងថ្នាក់ដឹកនាំនគរបាលជាតិ លោកស្នងការ មិត្តរួមការងារទាំងអស់តែងសួរសុខទុក និងនាំយកអំណោយជូនលោក។
ជំងឺដែលកំពុងកើតមានក្នុងខ្លួនលោក ឃួន ប៊ុនហួន រួម ជំងឺថ្លើម លើសឈាម រលាកកម្រងនោម អាស៊ីត រំបេះដូង។ ថវិការរបស់លោក ឧបនាយករដ្ឋមន្ត្រី កែ គឹម និងថ្នាក់ដឹកនាំនគរបាលខេត្តសំភារៈ មួយចំនួន៕