ស៊ីម៉ាក់ប្រទះឃើញ មីនតោន១៦គ្រាប់ នៅក្បែរជើងភ្នំ ប្រាសាទព្រះវិហារ
ព្រះវិហារ ៖ អង្គការស៊ីម៉ាក់ បានចុះបេសកកម្មរាវរក គ្រាប់យុទ្ធភណ្ឌមិនទាន់ ប្រទះឃើញមីនតោនកប់ក្រោមដីចំនួន១៦គ្រាប់ ស្ថិតនៅអតីតចំណុចគ១ ក្បែរជើងភ្នំប្រាសាទ ព្រះវិហារ ភូមិធម្មជាតិសម្តេចតេជោឃុំស្រអែម ស្រុកជាំក្សាន្ត នាពេលថ្មីៗនេះ ។
មន្ដ្រី ស៊ីម៉ាក់ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ថា លទ្ធផលចុះបេសកកម្មបោសសម្អាតមីននៅចំណុចគ១ ភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត កាលពីពេលថ្មីៗនេះ សរុបចំនួន១៦គ្រាប់ ជាប្រភេទមីនតោន។
អាជ្ញាធរ មូលដ្ឋានបានឲ្យដឹងថា បេសកកម្មចុះបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះពីសំណាក់មន្ត្រីស៊ីម៉ាក់(CMAC)នេះ ដើម្បីបង្ការការពារគ្រោះថ្នាក់ជាយថា ហេតុណាមួយដល់ប្រជាពលរដ្ឋ ដែលនឹងចូលរួមក្នុងពិធីបុណ្យរុក្ខទិវាជាតិនៅថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០១៦ ខាងមុខនេះក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ព្រះករុណា នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
គួរ បញ្ជាក់ថា គ្រាប់មីនតោនចំនួន១៦គ្រាប់នេះ ត្រូវបានអង្គការស៊ីម៉ាក់ប្រចាំខេត្តព្រះវិហារយកទៅរក្សាទុកក្នុង ឃ្លាំងសុវត្ថិភាពដើម្បីធ្វើការកម្ទេច នៅពេលក្រោយ៕