អាជីវករ លក់ដូវនៅ ផ្សារភ្នំស្រុក យល់ឈប់លក់ផលិតផលគ្មានស្លាក់យីហោ និងហួសកាលបរិច្ឆេទ
បន្ទាយមានជ័យ ៖ មន្ត្រីសាខាកាំកុងត្រូលនិងមន្ត្រីសមត្ថកិច្ចចំរុះបានចុះត្រួតពិនិត្យ ចំណីម្ហូបអាហារដែលខូចគុណភាព នៅផ្សារភ្នំស្រុក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៦ ដឹកនាំដោយមន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ អាជីវករលក់ដូរបានស្វែងយល់ឈប់លក់ផលិតផលគ្មានស្លាក់យីហោ និងហួសកាលបរិច្ឆេទ បន្ទាប់ពី បាន ទទួលការណែនាំ ពីមន្ត្រីសាខាកាំកុងត្រូលកន្លងមក ។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានអោយដឹងថា តាមការណែនាំនិងយកចិត្តទុក្ខដាក់ឣំពី បញ្ហា សុខភាពរបស់ប្រជាពលរដ្ឋពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានអោយក្រុមមន្ត្រីជំនាញចុះ ត្រួតពិនិត្យរាល់ទំនិញដែលធ្វើចរាចរនៅទីផ្សារ ជាពិសេសឣំពីបញ្ហា ល្បីថា មានប្រេងឆារផលិតក្លែងក្លាយ ត្រូវតែឃ្លាំមើលនិងត្រួតពិនិត្យដោយយកចិត្តទុកដាក់ពីមន្ត្រីជំនាញ ជាក់ស្តែងថ្ងៃនេះ ក៏ដូចជារយៈកាលកន្លងមកមន្ត្រី របស់លោក រួមជាមួយសមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យ និងធ្វើការណែនាំដល់ក្រុមអាជីវករដើម្បី ឲ្យអាជីវករនិងឣ្នកប្រើប្រាស់កាន់តែយល់ដឹងឣំពី បញ្ហាសុខភាព.។
លោក បន្តថា ជាលទ្ធផល បន្ទាប់ពីមន្ត្រីជំនាញបានធ្វើការណែនាំដល់ក្រុមអាជីវករ ជាច្រើនដងរួចមកឃើញថា ពួកគាត់បានយល់ដឹង ហើយភាគច្រើនបានបញ្ឈប់ការដាក់តាំងលក់នូវទំនិញខូចគុណភាព និងគ្មានស្លាកយីហោ ឬខុសច្បាប់៕