ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ការ​បាញ់សាកល្បងមីស៊ីល​ កូរ៉េខាងជើង​​​​ ​​ ​ទទួល​​ ជោគជ័យ ​អាច ​គំរាមកំហែង ​​ដល់មូលដ្ឋាន​ទ័ពអាមេរិកនៅ​ សមុទ្រ​ប៉ាស៊ីហ្វិក
ថ្ងៃទី ២៣ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 01:07 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 1018នាក់)



​​​
កូរ៉េខាងជើង ៖ ​ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍នៅ ថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើង  លោក គីមជុងអ៊ុន បានសាទរ ចំពោះជោគជ័យនៃការបាញ់ ​សាកល្បងមីស៊ីល ​រយៈចំងាយ ​មធ្យម ​ ​ ថ្មីដ៏មានឥទ្ធិពល ​ដោយ និយាយថា វាបង្កការគំរាមកំហែង​ ដោយផ្ទាល់ ដល់មូលដ្ឋាន យោធា អាមេរិកនៅក្នុងតំបន់ប៉ាស៊ីហ្វិក។
​​​​​​

ទីភ្នាក់ងារសារព័ត៌មាន ​ ​​​​ KCNA បានរាយការណ៍ថា  លោក គីម ដែល​បាន​​ពិនិត្យ មើល ដោយផ្ទាល់​​ ក្នុង ការបាញ់សាកល្បង ​​​មីស៊ីល   ម៉ូស៊ូដាន (Musudan )​​​កាលពីថ្ងៃពុធ   និយាយ ថា ​ ការបាញ់ ​សាកល្បង​នេះ ជា ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ ដែល ​  បាន​ជួយ ពង្រឹង​​លទ្ធភាព យ៉ាងច្រើន លើការ​ វាយប្រហារ ​ដោយ​ អាវុធមហាប្រល័យសម្រាប់  ការពារ ខ្លួនជាមុន ពីសត្រូវ  ​  ​របស់ ប្រទេស កូរ៉េខាងជើង ។​

សារព័ត៌មានខាងលើ​​ បានដកស្រង់សម្ដីរបស់ លោកគីម ​​ថា ​ ​​ពួក​លោកមាន​ ​សមត្ថភាព​ យ៉ាង​ពិតប្រាកដ​ ​​ដើម្បី​​វាយប្រហារ​​​​​ដោយផ្នែក និង ​តំបន់ទាំងមូល​​​​​លើ ​​​ពលរដ្ឋអាមេរិក ​​ក្នុង ប្រតិបត្តិការណ៍​  គំរាមកំហែង   ​​នៅសមុទ្រ​​ប៉ាស៊ីហ្វិក​ ​​។​​​ ​

គួរឲ្យដឹងថា ​​​​​មីស៊ីល​​ មានឈ្មោះ ថាម៉ូស៊ូដាន​​ដែល  ត្រូវបានគេស្គាល់ផងដែរ ថា​ជា មីស៊ីល​​ ​វ៉ាស៊ុង-១០(Hwasong-10 )​​អាច​ហោះបាន​រយៈចំងាយចន្លោះ2,500និង4,000 kilometres.។


​បន្ទាប់ពីការបរាជ័យជាបន្តបន្ទាប់ ​ក្នុងពេល ប៉ុន្មានខែថ្មីៗនេះ​ ​កូរ៉េខាងជើង ​បាន បាញ់ សាក ល្បង​ ស៊ីស៊ីល ​​ម៉ូស៊ូដាន​​  ​ចំនួន​២គ្រាប់ទៀត​ ​​កាលពីថ្ងៃពុធ  ​​។មួយគ្រាប់ដែល ហោះបាន ចំងាយ​ ​​400 kilometres បានធ្លាក់ ​ក្នុងសមុទ្រ ជប៉ុន (Sea of Japan )(East Sea). ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ