វង្ស ណយ សងសឹក Phakaoនៅសង្វៀនបឹងស្នោ នាល្ងាចថ្ងៃ អាទិត្យទី២៦ មិថុនា
កីឡា ៖ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ កីឡាករ វង្ស ណយ ត្រូវគេផ្តល់ឪកាសអោយឡើងប្រកួតសងសឹកជាមួយអ្នកប្រដាល់ថៃ ឈ្មោះ PhakaoKlangsaeng នាល្ងាចថ្ងៃអាទិត្យទី២៦ មិថុនា ២០១៦នេះ លើសង្វៀន បាយ័នបឹងស្នោ ។
វង្ស ណយ និង Phakao ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។ Phakao នេះ តាមដែលអ្នកផ្គូផ្គងអោយ ដឹងនោះថា គ្រាន់តែជាអ្នកប្រដាល់ ថិតក្នុងកម្រិត B ប៉ុណ្ណោះ អាចនិយាយបាន ថា យកមកដើម្បីអោយវង្ស ណយ គេស្តារមុខមាត់និងកេរ្តិ៍ឈ្មោះរបស់គេឡើងវិញ ក្រោយពីគេបានបាក់មុខដោយសារតែប្រកួតចាញ់ជាបន្តបន្ទាប់ នាពេលចុងក្រោយនេះ តែជាសំណាងអាក្រក់វង្សណយបែរជាសន្លប់ក្នុងទឹកទី៣ ដោយសារPhakao ទៅវិញ។
គេនៅចាំបានថា កាលពីថ្ងៃទី១៤និងថ្ងៃទី២៩ឧសភាកន្លងមកនេះ គេបានផ្តល់ឪកាសអោយវង្ស ណយ ពីរដងរួចហើយ ដើម្បីស្តារមុខមាត់ឡើងវិញ តាមរយះអោយវង្ស ណយ ជួបប្រកួតជាមួយKhomPichit ដែលជាអ្នកប្រដាល់ថៃមួយរូប ដែលគេចាត់ទុកថាជាសាច់ជ្រូកបីជាន់នោះ ។
ជាការពិត វង្ស ណយ បានផ្តួលអ្នកប្រដាល់ថៃ រូបនេះ ទាំងពីរលើក ដែលលើកទី១ គេឈ្នះ ក្នុងទឹកទី៤ និងលើកទី២ គេផ្តួលក្នុងទឹកទី២ ។
រម្លឹកឡើងវិញពីការប្រកួតកន្លងមកនោះ អ្នកប្រដាល់ថៃPhakaoនេះ មិនខ្លាំងនោះទេ ព្រោះពីរ ទឹក ដំបូងវង្ស ណយគេបានឈ្នះដាច់ទៅហើយ ប៉ុន្តែដោយសារវង្សណយគេធ្វសប្រហែស និងវាយរាង មើលងាយផងនោះ ក៏ត្រូវPhakaoដែលទាត់តាមលក្ខណះផ្សងព្រេងនោះ ទាត់ត្រូវកញ្ចឹង ក មួយជើង បណ្តាលអោយ វង្ស ណយ សន្លប់ធំតែម្តង ។
វង្ស ណយ គេជាអ្នកប្រដាល់ ដែលមានប្រជាប្រិយភាព និងនិយមចូលចិត្តពីសំណាក់អ្នកស្នេហា កីឡាប្រដាល់នៅកម្ពុជា ។ វង្ស ណយ បានស្រុតធ្លាក់ខ្លាំងនៅចុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦នេះ ដែលធ្វើអោយកេរ្តិ៍ឈ្មោះ របស់គេចង់បាត់សាបសូន្យនោះ ៕