អ្នកស្លាប់ដោយឧបទ្ទវហេតុ រន្ទះបាញ់នៅប្រទេសឥណ្ឌា កើនឡើងដល់៥៩នាក់
ឥណ្ឌា ៖ ចំនួនមនុស្សបាត់បង់ជីវិត ដោយសារ រន្ទះបាញ់ក្នុង រដ្ឋ ប៊ីហា( Bihar) ភាគខាងកើតប្រទេស ឥណ្ឌា បានឡើងដល់ ៥៩ នាក់បន្ទាប់ពី សាកសព៤ នាក់ បន្ថែមទៀត ត្រូវបាន គេរកឃើញ ពី ស្រុក ណាឡានដា (Nalanda) កាលពីថ្ងៃពុធម្សិលមិញ ។
ភ្លៀងធ្លាក់ខ្លាំងៗ កណ្ដាលអាធ្រាតលាយឡំជាមួយផ្ទរន្ទះបានពន្លិចតំបន់ទំនាបមាត់ស្ទឹង នានា ក្នុង រដ្ឋនេះ ដោយបានសម្លាប់មនុស្សជាង៥០ នាក់ និងមួយចំនួនទៀត រងរបួស កាលពីថ្ងៃអង្គារ ២១ មិថុនា ។
របាយការណ៍ ស្ដីពីចំនួនមនុស្ស បាត់បង់ជីវិតក៏កំពុងបញ្ជូនមកពីបណ្ដាផ្នែកផ្សេងៗ ទៀត នៃរដ្ឋ នេះផងដែរ។ ដូច្នះអាជ្ញាធរ ក្នុងតំបន់ និយាយថា ចំនួន នេះទំនងជា នឹង កើនឡើងថែមទៀត។
មន្ត្រីអភិវឌ្ឍន៍ភូមិ លោក រាំ ផាវ៉ាន (Ram G Pawan) និយាយថា ជនរងរគ្រោះ បាន បញ្ជូនទៅកាន់ទីជម្រកសុវត្ថិភាព ដើម្បីបញ្ជៀសពី ភ្លៀងនៅពេល រន្ទះបាញ់ វាយប្រហារ លើពួកគេ ដែលបានធ្វើឲ្យមនុស្ស ៤នាក់ បាត់បង់ជីវិតនៅ ហ្នឹងកន្លែង។ ចំណែក នៅក្នុងទីក្រុងផានតាឯណោះវិញ ក៏មានសេចក្ដី រាយការណ៍ផងដែរ ថាមនុស្ស ១៣ នាក់ បានរងរបួស ពី រន្ទះបាញ់ ៕