ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ផ្ទុះ​ឃ្លាំង​ស្ដុក​គ្រាប់​រំសេវ​ នៅ​ទីក្រុង​​ហ្ការ៉ាប៊ូលលី ​ប្រទេស​លីប៊ី​ ​​ ស្លាប់​មនុស្ស​ ជាង​ ៤០​នាក់​
ថ្ងៃទី ២៣ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 12:54 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 949នាក់)





លីប៊ី៖ ​​យ៉ាង​ហោច​ណាស់​ ​មនុស្សជាង ៤០នាក់ ​​ បានបាត់បង់ជីវិត​ កាលពីថ្ងៃពុធម្សិលមិញ ​ក្នុង​​ឧបទ្ទវហេតុ​​ ផ្ទុះឆេះ ឃ្លាំងស្ដុកគ្រាប់រំសេវ​មួយកន្លែង​  និង​មានការ​ប៉ះទង្គិចនៅទីក្រុងហ្ការ៉ាប៊ូលលី នាភាគខាងលិច ប្រទេសលីប៊ី។

សេចក្ដីរាយការណ៍ បាន​ឲ្យដឹងថា ឃ្លាំងស្តុកគ្រាប់រំសេវមួយនេះ ស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមប្រដាប់អាវុធ ដែលពួកគេបានចេញពីទីក្រុងមីស្រាតា ហើយក្រុមប្រដាប់អាវុធទាំងនេះក៏បានបង្កើតជំរុំរបស់ខ្លួននៅទីកន្លែងមួយនេះ បន្ទាប់ពីធ្វើការវាយប្រហារទៅលើក្រុមពលរដ្ឋ ដើម្បីដណ្ដើមយកតំបន់នេះមកគ្រប់គ្រង។

 មន្ត្រីប្រចាំតំបន់ បន្តថា ការផ្ទុះឃ្លាំងស្ដុកគ្រាប់រំសេវនេះ កើតឡើងក្នុងពេលអ្នករស់នៅក្នុងតំបន់ បានចូលទៅក្នុងជំរុំរបស់ក្រុមប្រដាប់អាវុធ។ តែទោះបីយ៉ាងណាក៏ដោយគេក៏នៅមិនទាន់ បានដឹង​ ច្បាស់ភ្លាមៗ អំពីអ្វីដែលបណ្ដាល ឲ្យកើតមានការផ្ទុះនេះកើតឡើងដែរ។

នៅពេលនេះគេកំពុងប្រឹងប្រែងរកមើល អ្នកបាត់បង់ជីវិតនៅកន្លែងកើតហេតុតទៅទៀត ក្រោយពីបានដឹងថា នៅមានអ្នកបាត់បង់ជីវិតច្រើនទៀតនោះ។ ចំណែកអ្នករងរបួសជិត ៣០នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ