ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ជិះ​ ម៉ូតូ​បុក​ជាមួយ​​រថយន្ដ​ ​ក្នុង​ទិសដៅ​ស្របគ្នា​ ពេញ​​ទំហឹង​​ បណ្តាល​ឲ្យ​​​ស្លាប់​​ម្នាក់​​​
ថ្ងៃទី ២៣ ខែ មិថុនាឆ្នាំ ២០១៦​ ម៉ោង 12:28 PM
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 631នាក់)




​​បន្ទាយមានជ័យ ៖ ​​បុរស​​ម្នាក់​ ​ជិះ​​ម៉ូតូ​ទៅ​បុក​ជាមួយ​ រថយន្ដ​​ពីក្រោយ​ពេញទំហឹង ​បណ្តាល​ឲ្យ​​ស្លាប់​ខ្លួន​ឯង​ នៅ​នឹង​​កន្លែងកើតហេតុ​ ​​ ​កាល​ពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៦ ​នៅតាម​ផ្លូវជាតិ​ លេខ​៦ ​ត្រង់​ចំណុច​ភូមិ​ព្រៃ​មាន់ ​ឃុំ​រហាល ស្រុក​ព្រះ​នេត្រ ​ខេត្តបន្ទាយមានជ័យ​។


អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​ បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​មានឈ្មោះ​ អន​ សារ៉ាន់ ​​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ក្នុង ភូមិ​បន្ទាយ​កង​ព​លលេ​ខ​៥១ ​ក្នុងភូមិ​ភ្នំ​ជញ្ជាំង ​ឃុំ​ជប់​វ៉ា​រី ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

អាវុធហត្ថ បន្ដថា ​មុនពេល​កើតហេតុ​នោះ ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C125 ​បិត​តែម​ឆ្នាំ​ 2005​ គ្មាន​ស្លាក​លេខ​បើក​មកពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ ពេល​បើក​មកដល់​ចំណុច​កើតហេតុ​ដោយសារ​ ​តែ​មេឃងងឹត​ពេក​មើលផ្លូវ​មិនឃើញ​ស្រាប់តែ​បាន​ទៅ​បុក​រថយន្ត​មិន​ស្គាល់​ ​អត្តសញ្ញាណ ​ដែល​កំពុង​បើក​ពី​ខាងមុខ​ក្នុង​ទិសដៅ​ស្របគ្នា​ពេញ​មួយ​ទំហឹង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់ ​ភ្លាម​មួយ​រំពេច​នៅ​កន្លែង​កើតហេតុ​  ​ម៉ូតូ​ខូចខាត​ធ្ងន់​។​


​ក្រោម​ពី​កើតហេតុ ​វត្ថុតាង​​មាន​រថយន្ត​ និង​ម៉ូតូ​ ជនរងគ្រោះ​ត្រូវ​ បាន​សមត្ថកិច្ច​​ចរាចរណ៍​ យកទៅ​រក្សាទុក ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​រថយន្ត​ដើម្បី​យក​មក​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ